ទោះបីរាងស្អាតប៉ុណ្ណាក៏ Aum Patcharapa នៅផ្ទះខំប្រឹងហាត់ប្រាណដែរតែក្នុងវីឌីអូនេះនិងភ្លក់ស្មារតីពេលឃើញមុខនាងព្រោះថា…! មានវីឌីអូ
គ្រាន់តែ Aum ងាកខ្លួនក៏ក្លាយទៅជាកំលាំងជម្រុញចិត្តដល់នារីៗជាច្រើនទៀតទៅហើយ ឲ្យក្រោកឡើងមកហាត់ប្រាណមើលថែសុខភាព បន្ទាប់ពីបានឃើញវិឌីអូជាក់ស្ដែងរបស់តារាស្រីសាច់ចាំសម្រស់មិនសមនិងអាយុ Aum Patcharapa ដែលបានក្រោកឡើងមកហាត់ប្រាណ ពត់ឆ្វេងពត់ស្ដាំ ហើយផុសវិឌីអូនៅក្នុងបណ្ដាញសង្គម ព្រមជាមួយនិង caption ថា “មកៗមកហាត់ប្រាណជាមួយគ្នាបែបស្រាលៗ បន្ទាប់ពីម្សិលមិញញុំាច្រើន”

ទោះបីជា Aum រាងស្អាតស្រាប់ហើយក្ដី តែក៏មិនព្រមប្រលែងខ្លួនឯង គ្រាន់តែញុំបាយប៉ុណ្ណឹងក៏ប្រញាប់ហាត់ប្រាណភ្លាមៗ ដោយវីឌីអូក៏មានគ្រូបង្វឹកផ្ទាល់ខ្លួនរបស់នាងមកចូល comment ដែរថា “សិស្សថ្មី សិស្សឆ្នើម” អាចនិយាយបានថាមិនមែនធ្វើលែងៗទេចា
វីឌីអូនេះ Aum ហាត់បា្រណក្នុងស្ទាយស្អាតៗបន្ទប់ទទលភ្ញៀវក្នុងផ្ទះ ទោះបីមិនឃើញមុខពេលដំបូងក៏អាចដឹងដែរថាស្អាត នាងស្លៀកឈុតហាត់ប្រាណពណ៌ផ្កាឈូកស្រស់ រាងស្អាត ហើយចុងបញ្ចាប់នៃវីឌីអូនេះក៏កាន់តែអស្ចារ្យ នៅពេលងើយមុខឡើងមក ថ្វីត្បិតតែពីចំហៀងមែនពិតតែមុខ Aum ធម្មជាតិស្រស់ស្អាតខ្លាំងណាស់មុខក្មេងមែនទែន ភ្លក់ស្មារតីអស់ហើយសុំចុះចាញ់ហើយ
អត្ថបទដោយ : នីត្តា











