Jak Jaan ឆ្លើយតបហើយ! អគុណគ្រប់គ្នាដែលបារម្ភសូមបញ្ជាក់គ្រប់ឃ្លាសោកសៅត្រូវយល់ច្រលំថាមង្គលការរលំ….! មានរូបភាព
បន្ទាប់ពីបង្កើតរឿងភ្ញាក់ផ្អើលឲ្យហ្វេនៗនិងមិត្តភ័ក្ដអស់ពេលជាយូ ថាកើតរឿងអ្វីចំពោះជីវិតស្នេហារបស់តារាស្រី Jak Jaan

ព្រោះតែឃើញផុសឃ្លាជាច្រើនដែលគ្រប់គ្នាចាប់អារម្មណ៍ហើយពាក្យឃ្លាទាំងអស់អាចយល់បានថាអាចជាពាក់ពន្ធ័និងរឿងស្នេហារឿងបេះដូង
រហូតមកដល់ពេលថ្មីៗនេះខាង Jak Jaan ក៏បានចេញមកបញ្ជាក់បង្ហាញចំពោះការយល់ច្រលំទាំងអស់រួចរាល់ហើយ ដោយនាងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ហេតុការណ៍ដែលកើតឡើងគ្រាន់តែជារឿងជំនួញអាជីវកម្មតែប៉ុណ្ណោះ ហើយក៏សូមឆ្លៀតឪកាសនេះសូមទោសដល់គ្រប់គ្នាផងដែរដែលធ្វើឲ្យមានការយល់ច្រលំហើយគិតថាជារឿងផ្សេងៗទៀត

“ពាក្យសោកសៅដែល Jaan ទៅទាំងអស់សុទ្ធតែជារឿងអាជីវកម្មពិតៗចា សូមទោសផងដែរប្រសិនបើធ្វើឲ្យមានការយល់ច្រលំទៀតរឿងផ្សេងៗ ហើយក៏សូមអគុណដល់គ្រប់គ្នាចំពោះការបារម្ភនិងការផ្ដល់កំលាំងចិត្តណាចា”
អត្ថបទដោយ : នីត្តា













