Lisa BLACKPINK ទីពី! តារាស្រី Sara Legge មួយឈុតនេះដូចនិង Lisa BLACKPINK ខ្លាំងអាចច្រលំថាជាបងប្អូនភ្លោះផងក៏ថាបាន! មានរូបភាព
ជាតារាសម្ដែងស្រីមួយរូបដែលពេលវេលាមិនអាចនិងធ្វើអ្វីនាងបានម្នាក់ទៀតសម្រាប់ Sara Legge ដែលអ្នកគ្រប់គ្នាតែងតែធ្លាប់ភ្នែកនិងការតុបតែងខ្លួនបែបក្មេងស្រីភ្នែកធំ មុខស្ទាវៗ ជាពិសេសពីមួយថ្ងៃទៅមួយថ្ងៃភាពសម្រស់របស់នាងកាន់តែស្រស់ស្អាត់ឡើងៗ ដូចជាក់ស្ដែងសាម៉ីខ្លួនបានផ្លាស់ប្ដូស្ទាយថ្មីសូមប្រាប់ថាពេញៗ គ្រប់គ្នាដែលបានឃើញស្ទាយនេះហើយនិយាយតែសម្លែងដូចគ្នាមួយទេគឺថាដូចកញ្ញា Lisa BLACKPINK ខ្លាំងណាស់

ធ្វើឲ្យ IG ជ្រួលច្របល់នៅពេលកញ្ញា Sara Legge ផុសរូបភាពខ្លួនឯងក្នុងស្ទាយដ៏ស្ទាវ សក់ខ្លី ហើយមុខមកដោយស៊ិចស៊ីៗ ភាពស្រស់ស្អាតធ្វើឲ្យហ្វេនៗដង្ហែរគ្នាចូលមកចុចឡាយឲ្យភ្លាមៗ ព្រមទាំង comment សរសើរនាងថាស្អាតពេញចិត្តហើយក៏ដូច Lisa BLACKPINK ខ្លាំងណាស់ដែរ
មើលត្រូវតែពិនិត្យបន្ទិចបើមិនដូច្នេះទេអាចនិងគិតថា Lisa BLACKPINK មានបងប្អូនភ្លោះបានណាចា
អត្ថបទដោយ : នីត្តា













