ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរតារាចម្រៀងដ៏ល្បីឈ្មោះ ក្នុងផលិតកម្មសាន់ដេ លោក អាន គុណកូឡា បានសម្រេចចិត្តដឹកដៃភរិយាចូលរោងការ ក្រោយត្រូវបានលើកពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០២០ ដោយសារជម្ងឺកូវីដ១៩រីករាលដាលក្នុងសហគមន៍ មករៀបចំនៅថ្ងៃទី៦ខែកុម្ភ: ឆ្នាំ២០២១ នេះវិញផងដែរ។

ក្នុងនោះលោក អាន គុណកូឡា ក៏បានបង្ហោះរូបភាពនិងសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងដែរ ដើម្បីគោរព អញ្ជើញភ្ញៀវកត្តិយស ទាំងអស់ ទៅចូលរួមពិធីមង្គលការរបស់លោក ដែលនិងត្រូវប្រព្រឹត្តទៅនៅហាង The grand terrace មានទីតាំងស្ថិតនៅទួលគោក រាជធានីភ្នំពេញ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតថ្ងៃមង្គលការតារាប្រុសរូបនេះ បានរៀបចំឡើងហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី