Pokទៅធ្វើការបើកបង្ហាញផ្ទះថ្មីក្បែរមាត់ទឹកដ៏ធំដូចវិមានតែត្រូវ Margie ហេតុអ្វីធ្វើទ្វាសម្ងាត់ឬចង់លួចទៅ….! មានវីឌីអូ
Pok-Margie នាំមកទស្សនាភាពរីកចម្រើនផ្ទះថ្មីជាប់មាត់ទឹក សាងសង់លើផ្ទៃដីដ៏ធំទូលាយដូចជាវិមាន នៅមិនទាន់ហើយមែនតែអាចមើលដឹងថាធំណាស់

ព្រោះកូនៗកំពុងតែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃហើយក៏កំពុងស្ថិតក្នុងវ័យរៀនសូត្រផ្សេងៗ ធ្វើឲ្យ Pok-Margie ត្រូវប្រញាប់ត្រៀមផ្ទះថ្មីឲ្យរួចរាល់តាមកំណត់ឲ្យទាន់កូនៗដើម្បីងាយស្រួលរត់លេង
ហើយនៅក្នុងយូធូប Pokgie on the run SS4 EP6 ទាំងគូបាននាំទៅទស្សនាភាពរីកចំរើនផ្ទះថ្មីដ៏ធំអាចនិយាយបានថាអាណចក្ររបស់ត្រកូលគ្នាខុសទេ ព្រោះក្រៅពីមានផ្ទះរបស់ Pok-Margie ហើយ នៅមានផ្ទះរបស់លោកប៉ា Pok ផងដែរហើយក៏ធំណាស់ដែរ
ចំពោះផ្ទះរបស់ Pok-Margie ជាក់ស្ដែងដើរទៅមុខច្រើនណាស់ហើយ ឃើញការកសាងកើតចេញជាបន្ទប់ៗហើយ ហើយរឿងនេះ Pok មានមោទនភាពណែនាំពីទ្វាដែលខ្លួនឯងចេញម៉ូតកសាងឡើង ធ្វើឲ្យ Margie ដល់ថ្នាក់ចេញប្រតិកម្មឆ្ងល់ឡើងថាសាងសង់ធ្វើអី ចាត់ទុកថាមិនទាន់រួចរាល់មែនពិតតែអាចយល់បានថាធំអស្ចារ្យណាស់
អត្ថបទដោយ : នីត្តា













