Sririta ធំកាន់តែធំកាន់តែស្អាតតែងខ្លួនជាអាមួយតូចចាំទទួលអាំងប៉ាវដល់ថ្នាក់ប្ដីដាក់ឈ្មោះចិនឲ្យថា….! មានរូបភាព
ឈរលំដាប់ឈ្មោះទីមួយរឿងសម្រស់ទោះជាស្ថិតក្នុងស្ទាយបែបណាក៏ដោយ សម្រាប់តារាសម្ដែងស្រី Sririta តារាស្រីកូនកាត់ដែលពេលនេះកំពុងត្រៀមខ្លួនក្លាយជាអ្នកម្ដាយកូនដំបូង ពរពោះកូនប្រុសទាយាទម៉ឺនលាន កណ្ដាលភាពរីករាយទាំងអ្នកគាំទ្រនិងស្វាមីជាទីស្រលាញ់

ថែមថ្មីៗនេះក្នុងឪកាសជិតចូលឆ្នាំចិន ខាងស្រីស្អាត Sririta សុំប្រែកាយតែងខ្លួនជាអាមួយតូចដោយការស្លៀកឈុតពណ៌មាសលាយពណ៌ឈូក ព្រមទាំងថតវីឌីអូបង្ហាញរាងពេលដើរទៅយកអាំងប៉ាវពិតជាមិនឲ្យខូចឈ្មោះតារាលំដាប់ទីមួយរបស់ប្រទេសមែន
ប៉ុណ្ណឹងនៅមិនទាន់គ្រប់ ព្រោះរឿងនេះសាម៉ីខ្លួននៅបានបង្ហើបប្រាប់ឈ្មោះចិនដ៏គួឲ្យស្រលាញ់ Mei Li គឺជាឈ្មោះដែលស្វាមីដាក់ឲ្យ ឈ្មោះនេះមិនត្រឹមតែងាយចាំទេ តែគ្រប់ៗគ្នានៅប្រាប់ទៀតថាជាឈ្មោះដ៏ពិរោះហើយសាកសមជាមួយនិងសម្រស់របស់នាងខ្លាំងណាស់
ហើយអាចនិយាយបានថានាងជាអ្នកម៉ាក់ល្បីឈ្មោះរឿងភាពស្រស់ស្អាត ធំកាន់តែធំសម្រស់កាន់តែស្អាតឡើងទ្វេដង ហើយនៅមានអារម្មណ៍ល្អទៀត
អត្ថបទដោយ : នីត្តា













