និយាយពីតួសម្ដែងតូច ឡៃឡា សម្ដែងដោយ Inter Rungrada ជឿជាក់ថាទស្សនិកជនភាគច្រើនប្រាកដជាស្គាល់មិនខាន ព្រោះតួសម្ដែង ឡៃឡា ទាំងឃ្យូត និងគួរឱ្យស្រឡាញ់ខ្លាំងនៅក្នុងរឿង «ទេពធីតា ឡៃឡា»។
កាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះ Inter ទើបប្តូរស្ទាយ៍ស្លៀកពាក់បែបថ្មីយ៉ាងទំនង ប្រសិនជាអ្នកគាំទ្រមិនចាប់អារម្មណ៍ទេ អាចនឹងគិតថានាងជាក្មេងប្រុសក៏ថាបាន។ ស្ថិតនៅក្នុងឈុត ក្រសេបុរសពណ៌ខៀវ និងលើកសក់ទៅលើម៉ូតដូចប្រុសថែមទៀត អ្នកណាមិនច្រឡំថាជាក្មេងប្រុស។ តែទោះជាយ៉ាងណាក៏ដោយ Inter នៅតែមើលទៅគួរឱ្យស្រឡាញ់ គួរឱ្យក្នាញ់មិនចាញ់ពេលតែងខ្លួនជាក្មេងស្រីប៉ុន្មានទេ។
សូមទស្សនារូបភាពមួយចំនួនរបស់ Inter ក្នុងឈុតក្រសេខាងក្រោមនេះ៖