ពេលឃើញ caption របស់ហៃសូ Pok ទើបដឹងពីឋានៈ Aum Pachrapa ថានាងមិនមែនជាសង្សាតែនាងមានឋានៈជា…..! មានរូបភាព
វាពិតជាត្រូវចិត្តសម្រាប់ហ្វេនៗអ្នកគាំទ្ររបស់តារាសម្ដែងស្រីជួរមុខ Aum Pachrapa ជាមួយនិងហៃសូ Pok ខ្លាំងណាស់ នៅពេលបានឃើញរូបភាពមួយសន្លឹកដែលហៃសូ Pok បានផុសនៅលើ IG ផ្ទាល់ខ្លួន @pokphornprapha ជារូបភាពគួឲ្យស្រលាញ់បំផុតរបស់កញ្ញា Aum ជាមួយនិងអ្នកម៉ាក់របស់របស់ហៃសូ Pok

ដោយហៃសូ Pok បានផុសរូបព្រមជាមួយនិងឃ្លាគួឲ្យស្រលាញ់ដែលសរសេរពីមនុស្សស្រីជាទីស្រលាញ់ទាំងពីរថា “ម៉ាក់ទាំងពីរ love u both Na krub #family #love #chinesenewyear2021″ ហើយក៏មាន Aum ចូលទៅ comment ជារូបបេះដូង
ជាមួយសកម្មភាពដ៏កក់ក្ដៅក្នុងថ្ងៃសែនចិន ដែល Aum តែងតែតែងខ្លួនជាអាមួយតូចស្លៀកឈុតក្រហម ហើយថតរូបរួមគ្នាជាមួយអានាគតម៉ាក់ក្មេង អាចនិយាយបានថាស្អាតទាំងពីរនាក់តែម្ដង ហើយក៏ជាទីពេញចិត្តសម្រាប់អ្នកគាំទ្រផងដែរ ព្រោះតែមួយរយៈនេះមិនសូវជាបានឃើញសកម្មភាពគួឲ្យស្រលាញ់របស់ទាំងគូ Aum-Pok ប៉ុន្មានទេរហូតដល់អ្នកគ្រប់គ្នាសង្ស័យចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ
អត្ថបទដោយ : នីត្តា















