យ៉ាងម៉េចវិញអត់យល់!! Ploy Laila មកប្រកាសក្នុងថ្ងៃនៃក្ដីស្រលាញ់ដាក់ថេក #Single ទាំងដែលមុននិងប្រាប់ថាកំពុងមើលចិត្តគ្នាជាមួយ….! មានរូបភាព

អាចនិយាយបានថាកាលពីឆ្នាំមុន Ploy Laila ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបើកចំហថាខ្លួនកំពុងទាក់ទងមើលចិត្តគ្នាជាមួយនិងសង្សាជនជាតិបារាំងរូបសង្ហា Alexander Langslow ថែមទាំងមានរូបគូអមជាមួយនិង caption ផ្អែមល្ហែមទៀតថា ““02/02/20 #មនុស្សញៀនស្នេហ៍ គាត់ជាមនុស្សកក់ក្ដៅ” ធ្វើឲ្យត្រជាក់ចិត្តត្រជាក់ថ្លើមនៅពេលបានឃើញថាសាម៉ីខ្លួនមានអ្នកមកមើលថែបេះដូងហើយ

តែជាក់ស្ដែង (14 កុម្ភៈ 2021) មើលទៅដូចជាដើមឈើស្នេហ៍ក្នុងឆ្នាំនេះធ្វើឲ្យ Ploy Laila ក្លាយទៅជាអ្នក single នៅទំនេរទៅហើយ នៅពេលសាម៉ីខ្លួនបានផុសរូបភាពមុជទឹកមើលទេសភាពផ្កាសមុទ្រ ព្រមទាំងមានឃ្លាថា  “Happy Valentine’s Day ka!!! #Single ស្រលាញ់ ស្រលាញ់ គ្រប់គ្នាៗៗៗៗ”

After Footer (Active) - damrei Mr1 Zone2

ទោះជាយ៉ាងក៏ដោយ ក៏សង្កេតឃើញថាមួយរយៈពេលធំមកនេះមិនបានឃើញរូបភាពគូរបស់នាងនិងសង្សាប៉ុន្មានទេ តែដំណើរកំសាន្ដជាក់ស្ដែងដែលនាងមកសមុទ្រជាមួយមិត្តភ័ក្ដ ក៏មិនឃើញស្រមោលសង្សាកំលោះ Alexander ចឹងអាចទៅរួចថាទាំងពីរនាក់ចែកផ្លូវគ្នាទៅហើយពិតមែន

អត្ថបទដោយ : នីត្តា