Taew Natthaporn ប្រារព្ធ Valentine day ឆ្នាំដំបូងជាមួយនិងហៃសូ Pranai ជូនផ្កា tulip 9 ទងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅថា…..! មានវីដេអូ
ឈរលំដាប់ថ្នាក់លេខមួយរឿងរ៉ូមែនទិចសម្រាប់គូស្នេហ៍តារាដែលកំពុងជាទីចាប់អារម្មណ៍បំផុតក្នុងថ្ងៃនៃក្ដីស្រលាញ់ រវាងតារាស្រីស្អាត Taew Natthaporn ជាមួយនិងម្ចាស់ហៃសូ Pranai

ហើយច្បាស់ណាស់ថារឿងនេះមិនមែនត្រឹមតែអ្នកទាំងពីរមិនធ្វើឲ្យអ្នកគាំទ្រខកបំណងដោយការផុសរូបភាពផ្អែមល្ហែមក្នុងខណៈពេលទទួលទានអាហារពេលល្ងាចដ៏ពិសេស រូបភាពក្នុងបរិយាកាសស្អិតរមួតពោរពេញទៅដោយក្លិនស្នេហា នៅក្នុង IG @taewaew_natapohn ប៉ុណ្ណោះទេ តែកញ្ញា Taew និងហៃសូ Pranai ក៏នៅឆ្លៀតឪកាសនេះប្រគល់បាច់ផ្កាឆ្នាំដំបូងរបស់អ្នកទាំងពីរ ដើម្បីជាការបំពេញបន្ថែមយប់ដ៏រ៉ូមែនទិចឲ្យសំបូរបែបថែមទៀតផង
ដោយភាពពិសេសរបស់បាច់ផ្កាដែលនាងទទួលបានពីម្ចាស់ចិត្តម្ចាស់បេះដូងនិង នៅមានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងនិងពេលវេលាដែលអ្នកទាំងពីរបានទាក់ទងគ្នា ដោយនាងបានអធិស្នានតាមរយៈឃ្លាខាងក្រោមរូបភាពថា “9 Red Tulips for our 9 months and many more to come…” (ផ្កាធីវលិបពណ៌ក្រហម 9ទង សម្រាប់ 9ខែរបស់យើង ហើយនិងអ្វីជាច្រើនទៀតដែលនិងតាមមក” ឡើងធ្វើឲ្យខាងប្រុសញញឹមបិតមិនជិតថ្ពាល់ប៉ោងជិតភ្នែកអស់តែម្ដង
អត្ថបទដោយ : នីត្តា








