អាចនិយាយបានថាសង្ហាគ្រប់គ្រឿងសម្រាប់ Nadech ដែលមុននេះក៏បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលលោកលេងមួយអស់ដៃដោយការផុសរូបជាមួយ Yaya នៅក្នុងថ្ងៃនៃក្ដីស្រលាញ់ ក្រៅពីជាសង្សាល្អហើយ ក៏នៅអាចធ្វើតួនាទីជាកូនគួឲ្យស្រលាញ់បន្ដទៀតម្ដង

ជាមួយនិងដំណើរកំសាន្ដជាក់ស្ដែងនាំទាំងគ្រួសារទៅដើរលេងសម្រាកលំហែរកាយនៅសមុទ្រភូកេត ក្របី សកម្មភាពនេះកក់ក្ដៅណាស់ ព្រោះតែលើកទៅទាំងគ្រួសារធំតែម្ដង កូនប្រុសផ្ទះនេះគួឲ្យស្រលាញ់ពិតមែន មើលថែម៉ាក់បានល្អណាស់
ហើយដំណើរកំសាន្ដនេះ Nadech នៅមានចែកចាយចំណីភ្នែកដល់អ្នកគាំទ្រដោយមើលរូបថតស្អាតៗ របស់ទេសភាពសមុទ្រ រួមទាំងមានរូបក្ដៅភ្នែកដែល Nadech បានបង្ហាញខណៈពេលជិះទូកនៅកណ្ដាលសមុទ្រ
Nadech ដោះអាវបង្អួតសាច់ដុំណែនៗបម្រុងលោតហែលទឹក សង្ហាណាស់ក្ដៅភ្នែកបន្ទិចមែនតែត្រជាក់ចិត្តណាស់
អត្ថបទដោយ : នីត្តា












