ម៉េចបានអញ្ចឹង? ទើបតែឃើញល្អៗនឹងគ្នាសោះ តែថ្មីៗនេះ Matt Peranee បែរជាធ្វើរឿងមួយនេះទៅវិញ!

Matt Peranee ត្រូវបានគេទទួលស្គាល់ថាជាពិធីការនីឆ្នើមមួយរូប ដែលមានមហាជនគាំទ្រនិងគោរពស្រលាញ់ជាច្រើន។​ ហើយមួយរយៈកន្លងមកនេះ គេឃើញមានភាពភ្ញាក់ផ្អើលនៃការបើកបង្ហាញនូវទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងលោក Songkarn Taechanarong ដោយឃើញមានបង្ហោះរូបរបស់អ្នកទាំងពីរធ្វើដំណើរទៅខាងក្រៅជាមួយគ្នាជាញឹកញាប់។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែថ្មីៗនេះ ក្រោយពីត្រូវបានមហាជនចាប់អារម្មណ៌ទៅលើទំនាក់ទំនងអ្នកទាំងពីរ ពេលនេះ Matt បែរជាធ្វើការ unfollow លោកទៅវិញ។ បើតាមមតិភាគច្រើនរបស់អ្នកគាំទ្រដែលយល់ចិត្តតារាស្រីឆ្នើមមួយរូបនេះ គេថានាងតែងតែ បញ្ចប់នូវរាល់ទំនាក់ទំនងរបស់នាង និងធ្វើការ unfollow ចំពោះដៃគូរបស់នាងនៅពេលដែលចំណងស្នេហារបស់ពួកគេមានភាពរង្គោះរង្គើរ។

តើនេះជាការពិតទេ ដែលទំនាក់ទំនងរបស់អ្នកទាំងពីរចាប់ផ្តើមមានភាពល្អក់កករនឹងគ្នានោះ? មានតែងរង់ចាំនៅការបកស្រាយរបស់នាងតែប៉ុណ្ណោះ៕