ពិតជាដំណឹងដ៏គួរអោយសោកស្តាយណាស់ បវរកញ្ញាថៃឆ្នាំ ២០១៩ នាង Namon Monchanit បានជួបគ្រោះថ្នាក់ចរាចរណ៌ដល់បាត់បង់ជីវិត!
នេះពិតជាពត៌មានដ៏គួរអោយសោកសង្រេងណាស់ បបរកញ្ញាថៃឆ្នាំ ២០១៩ ត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេង ត្រឹមអាយុ ២២ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៌។ ហើយនៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះ មានមនុស្សពីរនាក់រងរបួស និងពីរនាក់ត្រូវបាត់បង់ជីវិត។
មូលហេតុនៃគ្រោះថ្នាក់ដ៏គួរអោយរន្ធត់នេះគឺ រថយន្តរបស់នាងបានបើបុកដើមឈើតាមដងផ្លូវ ទល់មុខនឹងមហាវិទ្យាល័យច្បាប់ ត្រង់ចំណុចប្រសព្វ របស់មហាវិទ្យាល័យ ខនកែន ក្នុងខេត្ត ខនកែន ប្រទេសថៃ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១៕