Songkran ក្ដៅក្រហាយបន្ទាប់ពីមានអ្នកចូលទៅជេរ Matt Peranee នៅក្នុង IG ដល់ថ្នាក់បោះសម្ដីថាមុននិងលេង…..ឲ្យពិនិត្យមើលសិន!! មានរូបភាព
ធ្វើឲ្យ IG ឈ្មោះ @mattperanee របស់តារាសម្ដែងស្រីកូនកាត់ Matt Peranee ដែលតាំងចិត្តនិងផុសរូបថតក្នុងខណៈគួឲ្យស្រលាញ់ជាមួយនិងប្អូន ព្រមទាំងមានឃ្លាថា “ប្រមូលរួបរួមកម្រងរូបភាព Kiss”

ហើយនៅសុខៗក៏មានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅសរសេរជេររិះគន់ពីទំនាក់ទំនងរវាងនាងនិងសង្សាហៃសូ Songkran ដោយប្រើពាក្យសម្ដីធន់ៗ ហើយនៅមានបញ្ជាក់ទៀតថា ប្រសិនបើមានបញ្ហារឿងលុយក៏រីករាយនិងទទួលចិញ្ចឹម តែមិនសំខាន់មិនមិនមានទំនាក់ទំនងជ្រាលជ្រៅជាមួយ
“Songkran វាជា.ឆ.ប្រចាំការរបស់នាងហើយ វាជារឿងធម្មតាទេក្នុងការឲ្យចំណីគ្នារាល់ថ្ងៃ ដល់ថ្នាក់ Aff ស្អាតក៏ស្អាត ទន់ភ្លន់រៀបរយ មានតំលៃ ស្រស់ស្អាត វានៅចោលបាន ហើយទំរាំនាងចាស់ៗបាក់សម្រស់វាទៅរាប់រកអីយូរអង្វែង ប្រសិនបើមានបញ្ហារឿងលុយអាចមកប្រឹក្សាជាមួយខ្ញុំបាន ឬមួយចង់ឲ្យខ្ញុំទទួលចិញ្ចឹមក៏រីករាយ តែសុំមិនសំខាន់មិនមានអ្វីជ្រាលជ្រៅ”

ពីសារនេះឯង ដែលធ្វើឲ្យ Songkran សង្សារបស់ Matt ទ្រាំមិនបាននៅមិនសុខត្រូវចូលទៅ comment តបតម្នាក់និងជាបន្ទាន់ដោយចំលើយថា “វាស្អីគេ? បើអ្នកមានបញ្ហាអាចណាត់និយាយជាមួយខ្ញុំបាន លោកឯងមកប៉ុន្មាននាក់ក៏បានគ្មានបញ្ហា តែសូមឲ្យមកពិតប្រាកដ”
ខណៈម្ខាងទៀតក៏មិនព្រមចុះចាញ់ងាយៗ ព្រោះមិនត្រឹមតែប្រើពាក្យពន្យុះ Songkran ប៉ុណ្ណោះទេ តែនៅមានបោះសម្ដីបែបបារម្ភទៅអ្នកកំលោះ Songkran ក្នុងអត្ថន័យថា លេងជាមួយអ្នកណាត្រូវពិនិត្យមុខសិន….តិចថាមិនបានដាស់តឿន!!!
“លោកឯងវាត្រឹមតែជាក្មេងតូចសម្រាប់ខ្ញុំ ប៉ូលីសតូចតាច កុំមកព្រូស កុំគិតថាលោកឯងគ្រាន់បើណា ព្រោះខ្ញុំគ្រាន់ជាងលោកឯង 100 ដង 1000 ដងបាត លេងជាមួយអ្នកណាត្រូវពិនិត្យឲ្យច្បាស់សិន…..ហើយអាងថាមិនបានតឿន”
អត្ថបទដោយ : នីត្តា









