ហ្វេនៗជាច្រើនបាននាំគ្នាអបអរសាទរ ដល់តារាស្រី Vicki ដែលត្រូវជាភរិយាតារាប្រុស Chai ដែលបានសម្រាលកូនទី២នៅក្នុងផ្ទៃដោយជោគជ័យ ក្រោយពេលពរពោះអស់រយៈពេលជាច្រើនខែមក។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺកូនដែលទើបតែសម្រាលនេះគឺជាកូនប្រុស ហើយថែមទាំងមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។
គួរបញ្ជាក់ថា កូនប្រុសទី២របស់តារាស្រី Vickiនិង Chai បានកើតក្នុងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ហើយពួកគេបានដាក់ឈ្មោះឲ្យគេថា Tyler៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី