តារាសម្តែងស្រីថៃ ៥ដួងបានទទួលស្គាល់ជា តួឯកឆ្នើម ក្នុងកម្មវិធី «Kom Chad Luek» លើកទី១៧!

វិស័យភាពយន្តនៅក្នុងប្រទេសថៃ កាន់តែមានភាពអស្ចារ្យឡើង ហើយតារាប្រុសស្រីវ័យក្មេង ជាច្រើនក៏កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន និងហ្វេនក្នុងស្រុក ក៏ដូចជាក្រៅស្រុកជាច្រើនផងដែរ។

After Footer (Active) - damrei Mr1 Zone2

ហើយកម្មវិធី KOM CHAD LUEK ដែលជាកម្មវិធីរបស់ប្រទេសថៃ ហើយប្រព្រឹត្តិជារៀងរាល់ឆ្នាំក្នុងការដាក់ងារជូនដល់តារាប្រុសស្រី ដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង។

ខាងក្រោមនេះ គឺជាតារាស្រីសម្តែងថៃចំនួន ៥រូបដែលទទួលបានងារជា តួឯកឆ្នើម នៅក្នុងកម្មវិធីនេះ

១. Mew Nittha

តារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត អត្តចរិកសុភាពរាបសារ និងមានស្នាមញញឹមគួរអោយស្រលាញ់រូបនេះ បានទទួលងារជាតួឯកស្រីឆ្នើមក្នុងការសម្តែងក្នុងរឿង My Husband In Law ដែលសម្តែងជាតួប្រពន្ធរបស់តារាប្រុសសង្ហាគឺលោក Mark Prin

២. June Plearnpichaya

តារាស្រវ័យក្មេងរូបនេះវិញ ត្រូវបានងារជាតួឯកស្រីឆ្នើម ក្នុងការសម្តែងក្នុងរឿង Bad Genius The Series

៣. Pancake Khemanit

ចំនែកតារាស្រីរូបនេះ ដែលមានឈ្មោះបោះសំឡេងខ្លាំងរហូតមក ទាំងរូបសម្រស់ស្រស់ស្អាតនិងមានភាពប៉ិនប្រសប់ក្នុងការសម្តែង ក៏បានទទួលងារជាតួឯកស្រីឆ្នើមក្នុងកម្មវិធី សម្រាប់ការសម្តែងក្នុងរឿង «Mother»

៤. Toey Jarinporn

ទស្សនិកជនភាគច្រើនប្រាកដជាស្គាល់តារាស្រីរូបនេះរួចមកហើយ នាងបានសម្តែងក្នុងរឿងជាច្រើន ហើយនាងក៏ទទួលបានងារជាតួឯកស្រីឆ្នើម ក្នុងការសម្តែងនៅក្នុងរឿង «Toong Sanaeha»

៥. Kob Suvanant

សម្រាប់ការសម្តែងក្នុងរឿង «Oum Ruk Game Luang» តារាស្រីរូបនេះក៏ទទួលបានងារជាតួឯកឆ្នើមនៅក្នុងកម្មវិធី Kom Chad Luek លើកទី១៧ផងដែរ។