Mark Prin ដូចបានចេញកំហឹងបញ្ចេញអារម្មណ៍ពេលឆ្លើយសំនួររបស់អ្នកបណ្ដាញសង្គម Kimberley រអ៊ូរឿងអីគេច្រើនបំផុត!! មានវីដេអូ

ធ្វើឲ្យហ្វេនៗអ្នកគាំទ្ររបស់គូស្នេហ៍ Mark Prin ហើយនិង Kimberley សើចឡើងរឹងពោះអស់តែម្ដងសម្រាប់ការចេញមកថតវីដេអូឆ្លើយតបសំនួរតាម IG story @mark_prin របស់តារាប្រចាំដួងចិត្តរបស់ប្រិយមិត្ត បន្ទាប់ពីមានហ្វេនៗពូកែសង្ស័យសួរសំនួរសាម៉ីខ្លួនថ “បង Mark ត្រូវបង Kimberley រអ៊ូដាក់រឿងអ្វីខ្លាំងបំផុត?”

ដោយចំលើយដែលទទួលបានពីខាង Mark Prin នូវប្រធានបទនេះ មិនមែនត្រឹមតែធ្វើឲ្យសាម៉ីខ្លួនព្រមទទួលថារឿងដែលម្ចាស់ចិត្តស្រីស្អាតរអ៊ូខ្លាំងបំផុតនិងគឺរឿង “ញុំា” ព្រោះតែជារឿងដែលត្រូវចិត្តនិងមិនត្រឹមតែចូលចិត្តប៉ុណ្ណោះទេ

After Footer (Active) - damrei Mr1 Zone2

តែតួឯកប្រុសរបស់យើងនៅអធិប្បាយលម្អិតឲ្យហ្វេនៗស្ដាប់និងយល់ ពីហេតុផលដែលធ្វើឲ្យកញ្ញា Kim រអ៊ូចំពោះរឿងនេះជាញឹកញាប់

“ត្រូវរអ៊ូរឿងញុំាច្រើនបំផុតបាត គឺ……គឺខ្ញុំនេះចូលចិត្តញុំាខ្លាំងណាស់ ហើយពេលបានញុំាក៏ញុំាច្រើន ហើយពេលញុំខ្ញុំត្រូវលួចលាក់ពីគាត់ជាញឹកញាប់ អូនគាត់រអ៊ូថា អើ….ចាំមើលស្អែកនេះត្រូវមកហាត់ប្រាណទៀតហើយ”

អត្ថបទដោយ : នីត្តា