Pok-Margie ចែកអាំងប៉ាវក្មួយៗ 81នាក់បំបែកប្រវតិ្តសាស្ដ្រក្នុងគ្រួសារអភិជនគ្រាន់តែសរុបទឹកលុយជិតលាន…! មានវីដេអូ

ដល់ពេលខ្លួនឯងចែកលុយខ្លះ ប្រពៃណីក្នុងផ្ទះនៅទំនេរទើបបានទទួលអាំងប៉ាវ តែបើនៅទំនេរតែធ្វើការហើយ មិនបាច់អោយក៏បាន

យ៉ាង Peach Phachara ធ្វើការហើយក៏មិនបាន តែបើចាស់ៗពេញចិត្តចងអោយខុសវិន័យក៏បាន ចំណែកឯអ្នករៀបការហើយមិនថាមានកូនឬមិនមានគឺត្រូវតែធ្វើជាអ្នកអោយ

After Footer (Active) - damrei Mr1 Zone2

Pok និយាយទៀតថាពេលបានអាំងប៉ាវដល់ដៃហើយខ្លួនតែងតែយកទៅទិញហ៊ុនទុកអោយខ្លួនឯងពេលធំលំដាប់ទីមួយគឺដកលុយចេញពីហ៊ុន យកលុយទៅបណ្ដាក់ទុនផ្សេងទៀតបន្ដ ចង់ធ្វើបែបនេះអោយកូនចៅដូចគ្នា

ដោយបានប្រមូលឈ្មោះក្មួយចំនួន 81នាក់ សាម៉ីខ្លូនស្ពាយលុយមកត្រៀមរៀបចំដាក់ក្នុងសំបុត្រអាំងប៉ាវអោយក្មួយៗ រឿងនេះ Peach ហើយនិងបងស្រី ប្អូនស្រី Prae ហើយនិង Pay ចាត់ទុកថាជាក្មួយតែមិនទាន់មានគ្រួសារដូច្នេះក៏ទទួលបានអាំងប៉ាវនិងគេដែរ

បង្ហាញបរិយាកាសជួបជុំគ្រួសារ Mika-Miya ទទួលអាំងប៉ាវមិនតិចទេ បើកសំបុត្រលោកតា អោយចៅម្នាក់ 3,000 បាត រឿងនេះបំបែកប្រវិត្តសាស្ដ្រ ព្រោះលោកយាយដាក់អាំងប៉ាវអោយចៅៗច្រើនជាងក្នុងម្នាក់ទទួលបាន10,000 បាតតែម្ដងហើយ

  Margie ប្រាប់ថា លោកយាយមានចៅត្រឹមតែ 2នាក់អោយមួយឆ្នាំ 20,000ស្រាប់ទៅហើយ តែលោកតាមានចៅដល់ទៅ 100 អ្នកចឹងបានម្នាក់តែ 3,000បាត តាចំណាយអស់ប្រមាណ 300,000បាត ដោយ Pok បានរួបរួមអាំងប៉ាវសរុបរបស់កូនៗរហូតដល់ពេលធំដើម្បីយកទៅចុះទុនធ្វើជំនួញបន្ដទៀត

អត្ថបទដោយ : នីត្តា