អាចនិយាយបានថាមានការចាប់អារម្មណ៍និងតាមដានជាខ្លាំងរឿងទំនាក់ទំនងស្នេហារបស់គូ Songkran- Matt ដោយមុននេះមានការ unfollow IG គ្នាតែការឆ្លើយតបមកពីច្រលំដៃដោយមិនដឹងខ្លួន ហើយក្រោយមករឿងដែល Songkran ក្ដៅក្រហាយចេញមកការពារ Matt ពីការជួបអ្នកសរសេរជេរប្រមាថ
ហើយក៏មិនសូវជាច្បាស់លាស់អ្វីប៉ុន្មានទេថាទាំងពីរនាក់នៅស្រលាញ់គ្នាដូចដើម រហូតមកដល់ពេលថ្មីៗនេះឃើញខាង Songkran ផុសវីដេអូដែលកំពុងលេងស្គីនៅឯ Bonanza ដោយនៅក្នុងវីដេអូមាន “ចៅឡៃ” កូនឆ្កែជាទីស្រលាញ់របស់កញ្ញា Matt នៅជាមួយដែរ ហើយវីដេអូបន្ដ ឃើញខាង Matt ដើរលេងជាមួយគ្នា ជាសកម្មភាពមួយផ្នែកទៀតដែលបង្ហាញពីភាសាអ្នកស្រលាញ់បង្កើតភាពផ្អែមល្ហែមឲ្យគ្នានិងឯង
រួមទាំងខាងកញ្ញា Matt ដែលបានផុសរូបគូជាមួយចៅឡៃ លើកទោះបីមិនមែនជារូបភាពគូឬវីដេអូផ្អែមល្ហែម តែជាការបញ្ជាក់ពីពត៌មានស្នេហាច្បាស់ៗបានថានៅល្អដូចដើម ព្រោះទាំងពីរនាក់ Songkran- Matt នៅតែប្រើពេលវេលាជាមួយគ្នាតាមធម្មតាចា
អត្ថបទដោយ : នីត្តា