តារាកំប្លែងថៃលោក Jack Fanchan ដែលទើបតែរៀបចំខួប៦ឆ្នាំ ជាមួយមិត្តស្រីរបស់ខ្លួនកាលពីដើមឆ្នាំនេះ ប៉ុន្តែថ្មីៗនេះបែរជាមានពត៌មានបែកបាក់គ្នាទៅវិញ។
ចំណងស្នេហ៍៦ឆ្នាំរបស់ jack សល់ត្រឹមពាក្យជាមិត្តប៉ុណ្ណោះ ហើយរូបលោកផ្ទាល់ ក៏បានបង្ហោះនៅលើអ៊ីនស្តាក្រាមបញ្ជាក់ពីស្ថានភាពរបស់គេនៅពេលនេះឲ្យមហាជនបានដឹងថា ការបែកនេះគឺជាការឯកភាពគ្នារវាងលោកនិងមិត្តស្រី ពោលមិនមានការឈ្លោះទាស់ទែងគ្នារឿងអ្វីនោះទេ។