ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហេតុនេះសេចក្តីប៉ងប្រាថ្នាឬចង់ពឹងពាក់នរណាក៏តែងសម្រេចជោគជ័យ។ការប្រកបការងារវិញបើមានទំនាក់ទំនងចរចាតែងអាចសម្រេចដល់គោលដៅនិងមិនដូច្នេះក៏គេឆ្លើយតបគ្រាន់មានក្តីសង្ឃឹមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បញ្ចេញថវិការ ឬ ទិញរបស់អ្វីមួយទុកក៏តែងទទួលផលមកវិញគ្រាន់កក់ក្តៅ។ បញ្ហាស្នេហាកំលោះក្រមុំទោះបីពេលនេះជួបនូវឧបសគ្គរារាំងប៉ុន្តែចំណងស្នេហានៅតែផ្អែមល្ហែមពុំមានការងាករេឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីក្រឡាប់ចាក់បានផ្លាស់ប្តូរមកស្រុតចុះវិញ ហេតុនេះបើចង់ផ្តើមធ្វើអ្វី ឬចង់ពឹងពាក់អ្នកដទៃតែងខកបំណងច្រើនត្រឡប់មកវិញ។ការប្រកបការងារ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ច្រើនជាងសព្វមួយដង។ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែកផង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នាពេលនេះលោកអ្នកមិនត្រូវចាំតែសម្លឹងកំហុសឆ្គង អ្នកដទៃច្រើនពេក ត្រូវចេះមើលកំហុសខ្លួនឯងខ្លះទើបពុំមានបញ្ហារកាំរកូសទៅថ្ងៃក្រោយដែលពិបាកទាំងរស់នៅ និងការប្រកបការងារ។អ្នកត្រូវចេះបើចិត្តទូលាយជាងនេះទើបប្រសើរ។ចំពោះការប្រកបការងារនៅថ្ងៃនេះដែរពុំមានអ្វីប្រែប្រួលផ្លាស់ប្តូរគួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានជាប់ជំពាក់ប្រាក់កាសគេអាចជួបស្ថានភាពលំបាក ដោយសារម្ចាស់បំណុលមកទារមុខក្រោយនាំកើតជាបញ្ហាចោទឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងជាមួយនរណាម្នាក់អំឡុងពេលនេះតែងខកបំណងឬក៏ប៉ះចំមិនមែនគូព្រេងពិតដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយតែងជួបប្រទះនូវការប្រឆាំងពីអ្នកដទៃ និងពិសេសងាយជួបនូវឧបទ្រពចង្រៃយាយីកើតជាបញ្ហាមិនចេះចប់។នៅថ្ងៃនេះដែរគឺមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាសំខាន់ពេកដែរ ពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកអាចនឹងមានកើតជម្លោះវិវាទបន្តិចបន្តួចឡើងថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំរោងនៅសប្តាហ៍នេះតាមក្បួនហោរាសាស្ត្រចិនហើយ បញ្ជាក់ថាលោកអ្នកពុំមានបញ្ហាចោទរឿង ប្រាក់កាស ប៉ុន្មានទេ ពោលគឺអាចដោះស្រាយគ្រាន់រួចខ្លួនដែរ។ទោះបីយ៉ាងណាសប្តាហ៍ក្រោយដែលជាខែមីនាដួងរាសីខែស្រុតចុះ ធ្វើឱ្សស្ថានភាពការរស់នៅលំបាកបន្តិចវិញ។ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះឃើញថាដោយសារដួងរាសីឡើងខ្ពស់វិញដូចនេះបញ្ហាអាក្រក់ៗទាំងឡាយនឹងត្រូវរលាយរលត់អស់ទៅ ហើយទោះលោកអ្នកប្រកបការងារមិនថាតូចធំតែងទទួលជោគជ័យនិងមានភាពស្រស់ស្រាយគួរសម។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ រើទីកន្លែងលក់ដូរ ដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខគ្រាន់គាប់ប្រសើរ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយដូចត្រីក្នុងទឹក៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយពីព្រោះថាគេងាយនាំទុកមកឱ្យជាងសព្វមួយដង។ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកណាស់ដែរ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។ការធ្វើដំណើរឆ្ងាយជិតជួបភាពរកាំចិត្តនិងក្រុមមនុស្សបង្កបញ្ហាច្រើនដូចនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។ការប្រកបការងារត្រូវរក្សាភាពនឹងធឹងនិងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកដែរ បើពុំនោះទេរឿងរាវពិតជារត់ចូលទៀតពុំខាន។សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅ ត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះអ្វីៗអាចងាយភ្លាំងភ្លាត់ និង កើតជាបញ្ហាបានងាយណាស់ ម្ល៉ោះហើយមិនត្រូវមើលងាយសភាពការបានឡើយ។ក្រៅពីនេះបើជាស្ត្រីក៏ងាយកើតបញ្ហាសុខភាពជាងសព្វមួយដងដែរ ចូរប្រយ័ត្នរោគជំងឺចាស់ថ្មីចោមរោម។ការប្រកបការងារមិនទៅមុខ ហើយក៏មិនថយក្រោយដែរ តែយ៉ាងណាបញ្ហាបានរត់ចូលមកឱ្យលំបាកដោះស្រាយជាប់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ពិតមែន ប៉ុន្តែការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសវិញ។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាក្រោយថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះបានផ្លាស់ប្តូរមកល្អប្រសើរ ហេតុនេះធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែងវិញខ្លះ ។ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចផងដែរ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងធ្វើអ្វីត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ក្រៅពីនេះលោកអ្នកខ្លះអាចទទួលរងការនឿយហត់ហួសពីការគិតទុកទៀតផង។ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរគ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិចព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកជាន់លើជាន់ថែមទៀត។សម្រាប់បញ្ហាកិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខចៀសមិនរួច៕