Yaya Urassaya មានរឿងអោយទាល់តែបាន! អ្នកបណ្ដាញសង្គមឈ្លោះគ្នាពេញនិងបន្ទាប់ដឹងថា Yaya ជាអ្នកបញ្ចូលសម្លេងក្នុងរឿង….! មានរូបភាព

ក្លាយទៅជាប្រធានបទដ្រាម៉ារិះគន់ខ្លាំងខ្លានៅលើបណ្ដាញសង្គមកើតឡើងភ្លាមៗ បន្ទាប់ពីមានការបើកបង្ហាញខ្លួនអ្នកចូលរួមបញ្ចូលសម្លេងជាភាសាថៃរឿង Raya ម្ចាស់ក្សត្រីអ្នកចម្បាំងនៃទឹកដីមន្ដត្រា នៅក្នុងខ្សែភាគយន្ដចីវចល  Raya and The Last Dragon ពីខាង Walt Disney Studios 

ដោយអ្នកដែលត្រូវមកចូលរួមបញ្ចូលសម្លេងគោលនៅក្នុងរឿងចីវចលនេះក៏មិនមែនអ្នកឯណាឆ្ងាយដែលគឺជាតារាស្រី Yaya Urassaya ល្បីឈ្មោះបណ្ដូលចិត្តរបស់ហ្វេនៗអ្នកគាំទ្រទូទាំងប្រទេស

After Footer (Active) - damrei Mr1 Zone2

តែថារឿងនេះមិនមែនមានត្រឹមតែមានអ្នកសរសើរដែលបានដឹងថានាងជាអ្នកតួឯកបញ្ចូលសម្លេងតែក៏មានអ្នកបណ្ដាញសង្គមមួយបក្សទៀតយល់ថាការយកតារាឬបុគ្គលល្បីមកធ្វើការបញ្ចូលសម្លេងខ្សែភាគយន្ដជារឿងដែលមិនសក្ដិសម ដល់ថ្នាក់មានការថេក  #ទាមទារអាជីពអ្នកបញ្ចូលសម្លេង រហូតក្លាយទៅជាប្រធានបទក្ដៅក្រហាយព្រោះមានអ្នកបណ្ដាញសង្គមទាំងសងខាងចូលទៅបញ្ចេញមតិយោបល់ឈ្លោះគ្នាជាបន្ដបន្ទាប់

ខណៈពេលជាមួយគ្នានេះដែរខាងអ្នកគាំទ្រ ដែលតាមដានលទ្ធផលការងាររបស់ Walt Disney Studios ក៏បានចូលទៅផ្ដល់ការយល់ឃើញទាក់ទងនិងរឿងនេះថា ជាធម្មតាការជ្រើសរើសអ្នកបញ្ចូលសម្លេងចីវចលនិងខាង Walt Disney Studios ជាអ្នកសម្រេចចិត្តជ្រើសរើសខ្លួនឯង ហើយការជ្រើសរើសនេះក៏អាស្រ័យលើសម្លេងរបស់អ្នកដែលត្រូវមកបញ្ចូលថាស្រដៀងគ្នានិងតួតុក្កតានៅក្នុងដែលរឺទេ

អត្ថបទដោយ : នីត្តា