Matt Peranee ផ្អែមល្ហែមណាស់! ផ្ដល់កំលាំងចិត្ត Songkran បង្ហាញសមត្ថភាពជិះក្ដារស្គីជាលើកដំបូងក្នុងជីវិត!!! មានវីដេអូ
ជារូបភាពមួយរបស់គូស្នេហ៍ផ្អែមល្ហែម Matt Peranee ហើយនិង Songkran ដែលគួអោយស្រលាញ់និងទាក់ទាញស្នាមញញឹមរបស់មិត្តៗអ្នកគាំទ្រទៅតាមគ្នាដែរ

សម្រាប់វីដេអូជាក់ស្ដែងដែលតារាស្រីយើងបាននាំយកមកផុសនៅក្នុង IG story @mattperanee នៅពេលដែលនាងនិងសង្សា ចេញទៅលេង Surf Skate ដែលអាចនិយាយបានថាជាលើកដំបូងក្នុងជីវិតរបស់ហៃសូកំលោះដែលចង់សាកល្បងចូលទីលានលេងសាកមើល
ទោះបីជាម្ចាស់ខ្លួន Songkran អាចជាមិនទាន់ធ្នឹកទើបធ្វើអោយការលេងមិនសូវបានល្អដូចជាអាជីព តែដោយការតាំងចិត្តបូករួមនិងកំលាំងចិត្តពីមនុស្សពិសេសដែលតែងតែចាំផ្ដល់កំលាំងចិត្តក្បែរៗទីលាន ក៏អាចចាត់ទុកថាលទ្ធផលការងារចេញមកមិនធម្មតានោះឡើយ
ចំណែកខាងកញ្ញា Matt ក៏ជាអ្នកនាំយកវីដេអូនេះមកចែករំលែក ថែមទាំងមានការសរសេរអធិប្បាយពីសកម្មភាពសង្សាទៀតថា “លើកដំបូង @songkarn_tae” ហើយប្រហែលជាចង់បញ្ជាក់ពីឋានៈនៃភាពផ្អែមល្ហែមអោយច្បាស់ជាងមុន ទាំងសងខាងត្រៀមនិងផ្ដល់កំលាំងចិត្តគ្នាទៅវិញទៅមកនិងនៅក្បែរៗគ្នាគ្រប់ៗពេលវេលាទាំងអស់
អត្ថបទដោយ : នីត្តា












