បែកធ្លាយវីដេអូសម្លេងរបស់ម្ដាយ Khwan Usamanee ឆ្លើយតបនិងខាងប៉ុស្ដិ៍រឿងកិច្ចសន្យាថាកូនជំពាក់លុយ…..3លាន….!! មានវីដេអូ
ក្នុងករណីតារាសម្ដែងស្រី Khwan Usamanee ចេញមកទទួលស្គាល់ការពិតថាខ្លួនគឺជាតារាដែលកំពុងនិងអស់កិច្ចសន្យាជាមួយនិងប៉ុស្ដិ៍តាមពត៌មានដែលថាតារាសម្ដែងត្រូវដកការងារហើយបង្ខាំងកិច្ចសន្យា ដោយព្រមទទួលថាខ្លួនភ្លាត់ស្នៀតដែលទៅចុះកុងត្រាតែម្នាក់ឯង ព្រោះតែភាពទុកចិត្តអ្នកចរចារការងារ ដែលធ្វើអោយកន្លងមកបាត់បង់ឪកាសក្នុងការទទួលសម្ដែងរឿងភាគ ហើយក៏មានការប៉ះពាល់រឿងហិរញ្ញវត្ថុ និងមានការបើកបង្ហាញថា Khwan ត្រូវខ្ចីលុយម្ដាយអស់ 3លានបាតដើម្បីបង្វិលលុយ

រឿងនេះគ្រប់គ្នាបានចាប់អារម្មណ៍ប្រធានបទដែល Khwan ត្រូវខ្ចីលុយម្ដាយដល់ទៅ 3លានបាត ថារឿងនេះវាយ៉ាងម៉េច ជាក់ស្ដែង (25 កុម្ភៈ 2021) Nine Entertainment ក៏បានបង្ហាញវីដេអូសម្ភាសន៍ ម្ដាយរបស់ Khwan ទាក់ទងនិងរឿងនេះហើយ រួមទាំងបញ្ហានិងប៉ុស្ដិ៍ ដោយអ្នកម៉ាក់ព្រមទទួលថានៅពេលអត់មានកម្មវិធីក៏ប៉ះពាល់ដល់ចំនូល គ្រប់គ្នាសុទ្ធតែទទួលរង
- រឿងសន្យាបញ្ចប់នៅខែក្រោយ គាត់លែងធ្វើរឿងហើយ ទើបហៅអ្នកសម្ដែងទៅអោយបញ្ឈប់ ហើយខែក្រោយនិងព្រមព្រៀងគ្នា
- កិច្ចសន្យាដែលនៅមាន ថតរឿងភាគ 2 ឆ្នាំ 3រឿង ស្មើរនិងយើងលេង 1រឿង នៅសល់ 2រឿង ក្នុងមួយរឿងគឺ 4លានជាង ក៏ចាំមើលថាគេនិងសងយ៉ាងម៉េច នេះគឺក្នុងកិច្ចសន្យា ត្រូវតែរក្សាសន្យា
- ខាងយើងធ្វើតាមសង្យា មិនបានធ្វើខុសអ្វីសោះឡើយ យើងគឺជាអ្នកតូចនៅក្នុងសិល្បៈតាំងតែពីតូច គ្រប់គ្នាត្រូវតែរក្សាសន្យា
- យើងគឺជាអ្នកសម្ដែងស៊ីឈ្នួល គេជួលយើងក៏ទៅ បើតម្លៃខ្លួនសក្ដិសមយើងក៏ត្រូវ តែដល់ថ្ងៃមួយគេលែងត្រូវការយើងហើយលុបកិច្ចសន្យាមិនមានសងសំណង សំណងនៃការលុបសន្យាក៏មិនមាន
- ពេលនេះម៉ាក់គិតថា Khwan អាចទៅសម្ដែងរឿងនៅប៉ុស្ដិ៍ផ្សេងបាន តែចាំអោយចប់កុងត្រាសិន យើងចង់ទទួលការងារ ចង់រកចំណូល ត្រូវបង់រំលោះផ្ទះ ហើយ Khwan ក៏មាន office ខ្លួនឯង ហើយនៅមានប្រាក់ខែបុគ្គលិក កូន Khwan ជំពាក់លុយម៉ាក់ 3លានជាងហើយ
- រឿងចំណូលពេលនេះទទួលស្គាល់ថាមិនគ្រប់គ្រាន់ ព្រោះ Khwan មិនអាចទៅកាត់បន្ថយប្រាក់ខែបុគ្គលិក គ្រប់គ្នានៅតែត្រូវញុំាអាហារ 3ពេល ហើយអោយទៅកាត់បន្ថយមួយថ្ងៃតែ 2ពេលយ៉ាងម៉េចបាន
- រឿងថ្លៃសម្ដែងរឿងយើងទទួលបាន 1មួយរឿងហើយ តែនៅសល់ 2រឿងទៀត ដែលពួកគេត្រូវតែរក្សាសន្យា ប្រសិនបើគេរកហេតុផលថាមិនសងព្រោះមិនទាន់បានសម្ដែងរឿងអោយ ក៏ត្រូវទៅនិយាយគ្នាមួយរឿងទៀត គឺទៅនិយាយគ្នានៅខែក្រោយ
អត្ថបទដោយ : នីត្តា











