Diana Flipo ឆ្លើយតបហើយបន្ទាប់ខ្លួនទទួលបានការចាប់ចិត្តពីកំលោះ Boy ថាពេលនេះខ្លួននៅទំនេរឬ…..! មានរូបភាព
ជាតារាសម្ដែងមួយរូបទៀតដែលពេញទៅដោយស្នាដៃនិងគួអោយស្រលាញ់ ត្រូវចិត្តកំលោះៗសម្រាប់ Diana Flipo តារាស្រីកូនកាត់ថៃបារាំង ហើយគ្រប់គ្នាក៏ចង់ដឹងដែរថា ស្អាតៗគួអោយស្រលាញ់បែបនេះមានសង្សាហើយឬនៅ សម្រាប់ Diana Flipo មនុស្សប្រុសបែបណាទើបត្រូវចិត្ត
ជាក់ស្ដែង Diana បានចេញមកបើកចំហរចិត្តឆ្លើយតបសំនួរដែលគ្រប់គ្នាសុទ្ធតែចង់ដឹង នៅក្នុង YouTube @ Diana Flipo គឺជាសំនួរដែលគ្រប់គ្នាតែងតែសួរជាញឹកញាប់ថា មានសង្សាឬនៅ? ដោយ Diana ឆ្លើយថា ពេលនេះនៅមិនទាន់មានសង្សាទេ សំណួរនេះគឺជាសំណួរដែលគ្រប់គ្នាចង់ដឹង ព្រោះមិនមានអ្នកមកញ៉ែខ្លះទេឬ កន្លងមកត្រូវនិយាយថា មិនមានអ្នកណាចូលមកពិតមែនចា ព្រោះអាចជាគិតថាយើងជាមនុស្សត្រឹមត្រូវពេកក៏ថាបាន តែសូមប្រាប់ថា ខ្ញុំមិនមែនជាអ្នកត្រឹមត្រូវអីទេ ខ្ញុំអាចជាមនុស្សពិបាកចូលជិតមុខមាត់មើលទៅដូចក្រអឺតក្រទម ទើបធ្វើអោយមិនមានអ្នកណាចូលមក តែនៅពេលចូលមកដល់អាយុពាក់កណ្ដាល់ 50 ទើបចាប់ផ្ដើមមានអ្នកចូលមកនិយាយខ្លះដែរ តែមិនទាន់ដល់ថ្នាក់ជាសង្សា
សម្រាប់ស្ទាយមនុស្សប្រុស Diana ចូលចិត្តមនុស្សដែលនិយាយគ្នាដឹងរឿង ហើយមានស្នាមញញឹមគួអោយស្រលាញ់ព្រោះយល់ថាពេលយើងឃើញមុខគាត់ហើយយើងបាត់ហត់ តែអ្វីដែលសំខាន់តែម្ដងនោះគឺថាយើងត្រូវគ្នាអត់ ការគិតការយល់ឃើញយ៉ាងម៉េច មើលថែយើងហើយនិងគ្រួសារខាងយើងបានអត់ ត្រង់នេះគឺសំខាន់ណាស់ ព្រោះថាបើយើងនិងគេត្រូវគ្នាជាមនុស្សតែមួយតែចូលជាមួយគ្រួសារយើងមិនបាន យើងនិងឈឺក្បាល ព្រោះយើងជាមនុស្សគិតមិត្តខ្លាំងណាស់
អត្ថបទដោយ : នីត្តា








