ស្នេហ៍ពិតឈ្លោះត្រូវៗ IG ត្រលប់មកជាពណ៌ផ្កាឈូកសារជាថ្មី Dew arisara ត្រូវគ្នាជាមួយសង្សាកំលោះវិញហើយថែមទាំងផ្អែមល្ហែមជាង…!!! មានរូបភាព

ចាត់ទុកថាជារឿងរ៉ាវល្អៗចំពោះស្នេហាផ្អែមល្ហែមរបស់កញ្ញា Dew arisara ត្រលប់មកស្រស់ស្រាយជាថ្មីម្ដងទៀត ផុសរូបដូចគ្នាជាមួយនិងសង្សា Sebastian Lee ដែលមានរឿងរកាំរកូសកាលពីថ្ងៃនៃក្ដីស្រលាញ់កន្លងមក

បន្ទាប់ពីក្លាយទៅជា​ប្រធានបទក្ដៅក្នុងកំឡុងថ្ងៃនៃក្ដីស្រលាញ់កន្លងមកនៅពេលកន្លងមកកំលោះ Sebastian Lee បានក្រោកឡើងមកផុសរឿងរ៉ាវស្នេហាដែលមានកាកុហកធ្វើអោយខូចចិត្តរហូតដល់ថ្នាក់លុបរូបភាពគូជាមួយនិង Dew arisara ចេញពី IG ចំណែកឯខាងស្រីក៏លុបចេញអស់ដូចគ្នា ព្រមទាំងមានសរសេរផុសនៅក្នុង YouTube ផ្ទាល់ខ្លួនក្នុងប្រយោគសោកសៅថា “ថ្វីត្បិតតែចុងក្រោយយើងមិនបានសមបំណងនិងគ្នា តែក៏សប្បាយចិត្តដែលអ្នកចូលមកក្នុងជីវិតជាចំណែកមួយនៅក្នុងជីវិត” អាចនិយាយបានថាធ្វើអោយអ្នកគាំទ្រសោកសៅទៅតាមដែរ

After Footer (Active) - damrei Mr1 Zone2

តែជាក់ស្ដែងថ្មីៗនេះស្នេហារបស់ទាំងគូក៏បានត្រលប់មកស្រស់ស្រាយផ្អែមល្ហែមដូចដើមហើយព្រោះនៅក្នុង IG របស់ទាំងគូបាន check in ដើរលេងនិងមានផុសរូបមានទាំងឃ្លាក្នុងចិត្តទៀតផង សរុបរួមគឺថាសូមអគុណគ្រប់កំលាំងចិត្តដែលបានផ្ញើរមក វាមានន័យណាស់ ព្រមទាំងប្រាប់ថាសោកស្ដាយសម្រាប់សារដែលបានផុសចេញទៅ ខាង  Dew ក៏បានផុសអគុណមិត្តភ័ក្ដ របស់នាងគ្រប់ៗគ្នាផងដែរ

អត្ថបទដោយ : នីត្តា