ផុសរូបគូមិនទាន់និងបានប៉ុន្មានសន្លឹកផង Ploy បែកគ្នាជាមួយសង្សាបាត់ បេះដូងឈឺបានវាក៏បាត់ឈឺបានដែរ!! មានរូបភាព

Ploy Laila ត្រលប់មកទំនេរម្ដងទៀត បន្ទាប់ពីមានសារបញ្ជាក់ពីសភាពបេះដូងថា​ ឈឺខ្លួនឯងក៏បាត់ខ្លួនឯងបាន

មកនៅទំនេរម្ដងទៀតសម្រាប់តារាសម្ដែងខ្សែស៊ិចស៊ី Ploy Laila បន្ទាប់សាម៉ីខ្លួនចេញមកផុសរូបដើរតែម្នាក់ឯងព្រមទាំងមាន caption ថា “ចេះតែដើរៗទៅតាមភាសាអ្នក Single ឈឹខ្លួនឯងបាត់ខ្លួនឯងបានដូចគ្នា” ក្រោយមកបិតកន្ទុយដោយ “#មនុស្សគេបោះបង់2020”

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ ប្រសិនបើមើលត្រលប់ទៅពីខែធ្នូឆ្នាំមុន Ploy កំពុងតែផ្អែមល្ហែមបេះដូងហោះហើរពេញទៅដោយពណ៌ផ្កាឈូកបើកបង្ហាញខ្លួនសង្សា Alexander កំលោះរូបសង្ហា តែដោយសារតែស្ថានភាពកូវីដ-19 ដែលកំពុងរាតត្បាតធ្ងន់ធ្ងរធ្វើអោយគ្រប់យ៉ាងរបូតបាត់រួមទាំងស្នេហារបស់ Ploy ផងដែរ ហើយនៅថ្ងៃនៃក្ដីស្រលាញ់កន្លងមកនាងក៏បានប្រកាស់ថានៅទំនេរយ៉ាងច្បាស់ៗថា “មនុស្សវា single”

ប្រកាសបែបនេះជឿថាបន្ទិចទៀតបេះដូងរបស់អ្នកនិងត្រលប់មកជាពណ៌ផ្កាឈូកម្ដងទៀតឆាប់ៗនេះ កំលោះៗក៏កំពុងតែប្រញាប់ប្រញ៉ាល់ដែលព្រោះថាស្អាតហើយពូកែទៀត

អត្ថបទដោយ : នីត្តា