ច្រណែនទេ? មើលចំណងស្នេហ៍ខុសវ័យរវាងតារាប្រុស Oat Voravudh និងភរិយាផ្អែមល្ហែមណាស់!(មានរូបភាព)

ជាការពិតណាស់លោក Oat Voravudh គឺជាតារាប្រុសមួយរូបដែលមានប្រជាប្រិយភាពខ្លាំងគួរសមដែរនៅក្នុងវិស័យសិល្បៈថៃ ហើយបច្ចុប្បន្ននេះលោកក៏ជាម្ចាស់សណ្ឋាគារដ៏ល្បីមួយកន្លែងផងដែរ។

ដោយឡែកងាកទៅមើលជីវិតគ្រួសារលោកវិញ សព្វថ្ងៃនេះលោកមានភរិយាវ័យក្មេងមួយរូប ដែលមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ហើយថ្វីត្បិតតែចំណងស្នេហ៍អ្នកទាំងពីរខុសវ័យគ្នាច្រើនមែន តែពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែបង្ហាញភាពផ្អែមល្ហែមធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះតារាប្រុស Oat Voravudh មានវ័យ៤៩ឆ្នាំហើយ រីឯភរិយាលោកវិញទើបតែមានវ័យ២៧ឆ្នាំប៉ុនណោះ ហើយក្រោយពេលរៀបការអ្នកទាំងពីរក៏មានចំណងដៃកូនប្រុស២រូបផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី