Yaya Urassaya ឈានជើងចូលក្នុងក្រុមអ្នកលេងស្គី បង្ហាញក្បាច់ប្លែកៗក្នុងការលេងជាលើកដំបូងសង្ហាមិនធម្មតាទេ!!! មានវីដេអូ
ពិតជាមិនអាចវាសស្ទង់ពីសមត្ថភាពបានពិតមែនសម្រាប់អ្នកលេងក្ដារស្ទី ដែលពេលនេះកំពុងពេញនិយមទូទាំងប្រទេស ជាពិសេសអ្នកសិល្បៈ រួមទាំងតារាសម្ដែងស្រីកញ្ញា Yaya ដែលសុំសាកល្បងរៀងលេងជាបណ្ដើរៗផងដែរ

ដោយបានឃើញរូបភាពរបស់អូន Yaya សាកល្បងលេងស្គីក្ដារបន្ទះ ព្រមទាំងឃើញមានអ្នកនៅចាំជួយក្បែរៗខ្លួន ថែមទាំងមានសម្លេងស្រែកផ្ដល់កំលាំងចិត្ត ថ្វីត្បិតតែជាសមាជិកថ្មី តែបើមើលទៅដូចជាគ្មានអ្វីទាក់សោះ នេះជាការលេងលើកដំបូងរបស់ Yaya ពិតមែនឬ តែឃើញជ្រេមិនធម្មតាទេ
បូករួមជាមួយឈុតបែបសប្បាយៗរបស់នាងដែលជាសំណព្វចិត្តរូបដំរី គួអោយស្រលាញ់ណាស់ហាមចិត្តមិនបានទេ ចាំមើលថាស្នាដៃពេលខាងមុខនិងរីកចម្រើនយ៉ាងណាដែរ ប្រហែលជាត្រូវទៅបបួលម្ចាស់ចិត្តយ៉ាង Nadech មកចូលរួមជាគូហើយមើលទៅ
អត្ថបទដោយ : នីត្តា













