DJ Petjah ត្រូវឈឺខ្លួននៅពេលចង់ចូលក្រុមអ្នកជិះស្គីក្ដារតាមអូន Yaya តែលទ្ធផលដែលទទួលបានគឺស្នាមជាំជំនួសវិញ

កំលាំងពេញនិយមខ្លាំង ក្នុងកំឡុងពេលនេះចំពោះការជិះស្គីក្ដារសូម្បីតែបណ្ដារអ្នកល្បីៗ ក៏នាំគ្នាចាប់ក្ដារស្គីចេញទៅបញ្ចេញស្នាដៃជាមួយក្រុមមិត្តភ័ក្ដយ៉ាងសប្បាយរីករាយ
យ៉ាងលោកប៉ាកូនមួយ DJ Petjah ក៏ជាតារាម្នាក់ទៀតដែលឃើញល្បែងលែងនេះហើយក៏ចាប់អារម្មណ៍ចង់លេង ជាពិសេសនៅពេលឃើញតារាស្រីស្អាត Yaya បញ្ចេញក្បាច់យ៉ាងសង្ហាក្នុងក្រុមអ្នកលេងស្គីហើយ ទើបចង់សាកល្បងលេងនិងគេ តែលទ្ធផលចេញមកចង់គាំងតែម្ដង
ដោយ DJ Petjah បានផុសរូបភាពត្រង់ត្រគាកខ្លួនឯងដែលមានស្នាមជាំខ្លាំងនៅក្នុង IG ឈ្មោះ @djpetjah ព្រមទាំងមានឃ្លាបញ្ជាក់ថា
“មែនហើយបាត លេងស្គីក្ដារ ដូចអូន Yaya តែម្ដង សប្បាយណាស់ @urassayas ដើរលែងរួចហើយបាត55555”
មួយភ្លាតដំបូងគិតក្នុងចិត្ត ឆ្អឹងត្រគាកមិនដឹងជាបាក់ឬអត់ ត្រូវទៅឆ្លុះ X-ray ដែលទេ មើលថែកូនដូចដើមល្អជាង 5555 រូបភាពអាចជាមិន sexy សូមអភ័យទោសផង FC”
រឿងនេះមិត្តៗ នៅក្នងសិល្បៈនាំគ្នាចូលទៅ comment ជាច្រើនខ្លះសួរថា លេងក្បាច់អី ខ្លះក៏ប្រាប់ថាជាំៗៗ បែបនេះតិចទៀតបាត់ហើយមិនអីទេ តែលោកប៉ាកូនមួយមើលទៅប្រហែលជាលែងចង់លេងទៀតហើយ
អត្ថបទដោយ : នីត្តា










