ចូលរួមត្រេកអ! Mew Nittha បើកចិត្តនិយាយពីជីវិតគូ 1ឆ្នាំបន្ទាប់ពីរៀបការហើយហៃសូ Saint ព្រមផ្លាស់ប្ដូរឋានៈជាអ្នកម៉ាក់ហើយ!!! មានវីដេអូ

ពេលវេលាកន្លងទៅលឿនណាស់ ភ្លេចខ្លួនតែមួយភ្លេតក៏ផុស 1ឆ្នាំ ដែលបានប្រើជីវិតគូរួមគ្នា សម្រាប់គូស្វាមីភរិយាតារាស្រី​ Mew Nittha និងហៃសូ Saint

អ្នកការសែតបានចាប់ម៉ៃឆ្លៀតឪកាសសម្ភាសន៍ពីសកម្មភាពផ្អែមល្ហែមក្នុងជីវិតស្នេហា រួមទាំងផែនការណ៍អនាគតទាក់ទងនិងការមានទាយាទស្នងត្រកូលរបស់គូស្វាមីភរិយា ក្រៅពី Mew Nittha និយាយពីរឿងខាងលើហើយនាងនៅមាននិយាយពីឈុតឆាកផ្អែមល្ហែមរបស់ស្វាមីក្នុងថ្ងៃនៃក្ដីស្រលាញ់ផងដែរ

After Footer (Active) - damrei Mr1 Zone2

“ពេលដំបូងគិតថាថ្ងៃនៃក្ដីស្រលាញ់មិនបានអីនោះទេ ព្រោះថ្ងៃនិងគាត់មកផ្ទះវិញយប់ជ្រៅណាស់ហើយ ទើបមិនមានកម្មវិធីជប់លៀងឆ្លងអីទេចា (សើច) តាមពិតទៅយើងក៏និយាយគ្នារឿងនេះដូចគ្នាថានៅថ្ងៃនៃក្ដីស្រលាញ់យើងចេញទៅ Dating ដែលឬទេ ព្រោះយើងរៀបការហើយ ចុងក្រោយសរុបមកថាតាមតែរាល់ឆ្នាំទៅ តែនៅថ្ងៃទី 14កុម្ភៈ កន្លងទៅ ក៏មានផ្អែមល្ហែមតិចតូចចា ត្រង់កន្លែងកម្មុង់ទិញរូបគូនូអោយគាត់ ចំណែកគាត់ក៏ជូនផ្កា ចំណែករឿងប្រាប់ថាស្រលាញ់ក៏ប្រាប់គ្នាមករហូត ស្រាប់ទៅហើយ (ញញឹម)”

“គ្រួសាររៀបការមក 1ឆ្នាំហើយ យល់ថាដូចជាមិនទាន់បានធ្វើអីទាល់តែសោះ Honeymoon ក៏មិនទាន់បានទៅ តែក៏ជាឆ្នាំដែលល្អចា ព្រោះយើងក៏បានប្រើជីវិតជាមួយគ្នារាល់ថ្ងៃពិតៗ នៅជាមួយគ្នាច្រើនណាស់ ចំណែកឯរឿង Honeymoon ចាំរៀបគម្រោងផែនការណ៍ថ្មី អើ…ក៏មាននឹកៗទុកដែរថាចង់ទៅទីណា តែក៏មិនទាន់រៀបចំអ្វីចេញជារូបជារាងទេ ព្រោះយើងទាំងពីរក៏មិនដឹងថាពេលណាទើបអាចទៅបាន

រឿងកូនក៏តាំងចិត្តរួចជាស្រេចហើយ ចាប់ផ្ដើមប្រតិបត្តការហើយនៅដើមឆ្នា (សើច) ក៏តាំងពីរទៅពិភាក្សាលោកគ្រូពេទ្យ លោកគ្រូពេទ្យប្រាប់ថាអោយប្រលែងបានហើយព្រោះថាការមានកូនមិនមែនអាចមានបានដោយងាយៗ ឬគ្រាន់តែប្រលែងក៏មាននោះទេ ដូច្នេះហើយពេលនេះគឺថាប្រលែងតែម្ដង (ញញឹម) ចំណែកខាងបង Saint គាត់ក៏មិនបានទាក់អី្វដែរ ព្រោះយើងមិនអស់សង្ឃឹមថាកូនត្រូវបានឬមិនបានទោះទេ តែក៏នៅតែតាមអ៊ុតរាល់ខែចា “

ចំណែកឯរឿងភេទ អើ….សម្រាប់ខ្ញុំផ្ទាល់ គឺចង់បានប្រុសមួយស្រីមួយ បើស្វាមីមានសមត្ថភាព (សើច) យ៉ាងម៉េចក៏បានចា បើសិនជាគាត់ត្រៀមនិងមកក៏មក ព្រោះខ្ញុំខ្លួនឯងក៏មានសុខភាពល្អ”

អត្ថបទដោយ : នីត្តា