ហេតុតែគេជ្រើសកន្លែងកើតត្រូវមែន! Sririta-Korn រៀបចំបន្ទប់អោយកូនទោះជាមិនឃើញមុខក្ដីប៉ុន្ដែត្រូវតែល្អឥតខ្ចោះ! មានវីដេអូ

ជិតៗបានឃើញមុខកូនប្រុសដំបូងហើយសម្រាប់គូស្វាមីភរិយា Sririta-Korn រឿងនេះលោកប៉ាអ្នកម៉ាក់ត្រៀមគ្រប់យ៉ាងក្នុងការទទួលកូនប្រុសដោយក្ដីរំភើបនិងយកចិត្តទុកដាក់ល្អិតល្អន់គ្រប់យ៉ាង ដូចជាក់ស្ដែងទាំងពីរនាក់ក៏បង្ហាញបន្ទប់ដែលត្រៀមទុកសម្រាប់កូន សូមប្រាប់ថាមិនមានអ្នកណាម្នាក់ធ្លាប់ឃើញទេព្រោះទើបតែរៀបហើយ

ដោយ Korn និង Sririta បានបើកបង្ហាញកន្លែងសម្រាប់កូនប្រុសតាមរយៈ YouTube ផ្ទាល់ខ្លួនដែលមានឈ្មោះថា​  RITAKORN ជាបន្ទប់ត្រៀមរួចជាស្រេចក្នុងខនដូព្រោះពេលនេះអ្នកទាំងពីរទៅមកៗ រវាងផ្ទះនិងខនដូ ជាបន្ទប់សម្រាប់ទារកដែលទើបនិងរៀបចំរួច

After Footer (Active) - damrei Mr1 Zone2

សូមប្រាប់ថាទាំងពីរនាក់យកចិត្តទុកដាក់គ្រប់ជ្រុង ដល់ថ្នាក់ត្រូវសិក្សាការរៀបចំបន្ទប់សម្រាប់ទារកតូចយ៉ាងម៉ត់ចត់ ហើយការជ្រើសរើសឧបករណ៍គ្រឿងសម្ភារៈប្រើប្រាស់ក៏មិនធម្មតាព្រោះជ្រើសរើសមកប្រើត្រូវគោលដៅតែម្ដង ដើម្បីសុវត្តភាពរបស់កូនហើយនិងភាពងាយស្រួលរបស់លោកប៉ាអ្នកម៉ាក់ ់

អត្ថបទដោយ : នីត្តា