ញាំមិនអស់ទេ ! ក្នុង​បរិវេណផ្ទះសម្តេច​តេជោ ហ៊ុន សែន ហ៊ុមទ័ព្ធដោយ​ផលដំណាំ​ស្រស់ខ្ចី​រាប់រយមុខ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានផ្លាស់ប្តូរការហាត់ប្រាណដើរលើម៉ាស៊ី​ន​ និងធាក់កង់ក្នុងបន្ទប់ មកដើរតាមធម្មជាតិដោយមើលផលដំណាំដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាំដោយផ្ទាល់ដៃ និងដឹកនាំដាំ។

ជាមួយការបង្ហាញរូបដំណាំបន្លែបង្កា និងដំណាំឈើហូបផ្លែជាច្រើនដើមផងនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ “ល្ងាចនេះផ្លាស់វិធីហាត់ប្រាណពីការដើរលើម៉ាស៊ីន និងធាក់កង់ក្នុងបន្ទប់មកដើរតាមធម្មជាតិនៅខាងក្រៅវិញម្តង។ មិនសូវបានដើរទេឆ្លៀតពេលមើលផលដំណាំដែលភរិយាខ្ញុំបានដាំ និងដឹកនាំដាំ”។

ជាការកត់សម្គាល់នៅតាមគេដ្ឋានរបស់ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបដូចជាសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាដើម ក៏បានដាំដុះបន្លែបង្កាផ្សេងៗ នៅជុំវិញគេហដ្ឋានសម្រាប់ដាំស្ល និងធ្វើចំណីអាហារជាដើម៕