ដាស់តឿនដល់គ្រប់គ្នាជាប្រញាប់! Kratae R-Siam ជួបគ្រោះថ្នាក់ខានធ្វើការរាប់ខែព្រោះតែរងរបួលធ្ងន់ជ្រៅដោយសារតែនាង….!! មានវីដេអូ

Kratae R-Siam ជួបគ្រោះថ្នាក់រអិលជើងដួលបោកជើងនិងមាត់អាងទឹកធ្វើអោយមានរបួសជ្រៅ ត្រូវបញ្ចូលទៅមន្ទីពេទ្យដេររបួសជាបន្ទន់ ដាស់តឿនគ្រប់គ្នាបែបឧទានឡើងថាអោយប្រយ័ត្នអោយមែនទែន

អាចនិយាយបានថាគ្រោះថ្នាក់ដែលគ្រប់គ្នាឃើញហើយភ្ញាក់ផ្អើលខ្លាំងគឺនៅពេល Kratae R-Siam តារាចម្រៀងស្រីស៊ិចស៊ីបានបង្ហាញរូបភាពរបួលស្នាមយ៉ាងជ្រៅនៅបរិវេនស្មងជើង ដោយប្រាប់ថាកើតឡើងពីរការរអិលជើងដួលហើយជើងទៅបោកនិងមាត់អាងទឹក ព្រមទាំងប្រាប់ទៀតថាសោកស្ដាយខ្លាំងណាស់ដែលកើតរឿងនេះឡើងព្រោះតែភាពមិនប្រយ័ត្នរបស់ខ្លួន ធ្វើអោយខកខាន់ធ្វើការជាច្រើនខែ

After Footer (Active) - damrei Mr1 Zone2

“សោកស្ដាយបំផុត សោកស្ដាយខ្លាំងណាស់ សោកស្ដាយដែលមិនបានប្រយ័ត្នអោយខ្លាំងជាងនេះ សោកស្ដាយមិនបានធ្វើការជាច្រើនខែ ព្រោះតែរបួលធ្ងន់និងជ្រៅណាស់ #សុំទោសដែលផុសរូបរបួលដ៏គួអោយខ្លាចបែបនេះ សូមអភ័យទោសចំពោះការងារដែលចូលមកក្នុងរយៈពេលនេះ ទាំងរឿងភាគនិងការងារផ្សេងៗទៀត ឈឺចិត្ដខ្លាំងណាស់ដែលមិនអាចរាំបានយូរខែទៀត”

“ហេតុការណ៍កើតនៅកន្លែងមាត់អាងទឹកចា Kratae រអិលជើងដួល ហើយស្មងជើងទៅបោកនិងមាត់អាង ដោយមនុស្សភាគច្រើន #ផ្ញើរជាឧទាហរណ៍អោយគ្រប់គ្នា លេងទឹកវាតែងតែរអិលសូមប្រយ័ត្នអោយមែនទែនណាចាគ្រប់គ្នា Kratae ភ្លាត់ដោយមិនប្រយ័ត្ន ហើយទៅឈនៅលើមាត់អាងទឹកទៀត ចប់ហើយដំណើរកំសាន្ដសមុទ្រខ្ញុំ”

ពេលនេះ លោកគ្រូពេទ្យកំពុង ថត X-rey មើលឆ្អឹងបន្ថែម ហើយត្រៀមចូលបន្ទប់វះកាត់ដេររបួល #គ្រប់គ្នាកុំបារម្ភអីណាចា ដល់ដៃពេទ្យហើយចា”

អត្ថបទដោយ : នីត្តា