អ្វីទៅហៅថាពោះធំចាស់ខែ!!! Sririta Jensen ឈរបែរខ្នងបង្ហាញរាងឡើងអេមធ្វើអោយអ្នកបណ្ដាញសង្គមសង្ស័យថានាងពិតជាជិតសម្រាលមែនឬ? មានវីដេអូ

នាទីនេះសុំលើកពានអោយតារាសម្ដែងស្រី Sririta Jensen លេខមួយប្រចាំសត្សវត្សហើយសម្រាប់អ្នកម៉ាក់ដែលមានរូបរាងស្អាតឆ្នាំ 2021 តែម្ដងទៅ ព្រោះក្រៅពីមុខមាត់ស្បែកស្អាតមានពន្លឺរស្មីតាំងតែពីចាប់ផ្ដើមពរពោះ រហូតមកដល់ពេលនេះ 37សប្ដាហ៍ហើយ

ចំពោះរូបរាងមិនថា ដើមដៃ ឬផ្នែកផ្សេងៗនៃរាងកាយ សាម៉ីខ្លួនក៏នៅតែមើលថែបានល្អដោយការហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួន ទើបធ្វើអោយមានរូបរាងស្រស់ស្អាតយ៉ាងនេះ

After Footer (Active) - damrei Mr1 Zone2

ថែមទាំងក្នុងពេលថ្មីៗនេះ Sririta Jensen ក៏បានផុសរូបភាពបញ្ជាក់ពីរាងដ៏ស្រស់ស្អាតខុសពីអ្នកពោះធំដទៃទៀត ខណៈពេលនាងកំពុងឈរបែរខ្នង បង្ហាញពីភាពខ្លាំងក្នុងពេលហាត់ប្រាណ ព្រមទាំងមានឃ្លាថា “Somehow it’s almost #37weekspregnant”

ដោយរឿងនេះមិនត្រឹមតែធ្វើអោយអ្នកគាំទ្រ ដែលកំពុងតាមដាននៅក្នុង IG  @sriritajensen ចូលទៅ comment សរសើរពីភាពសមសួននិងភាពមាុំមួនដែលពេលនេះសាម៉ីខ្លួនមានពោះចាស់ខែជិតនិងសម្រាលមែនទែនហើយ តែគ្រប់គ្នាដែលបានឃើញរូបមួយសន្លឹកដែលនាងផុសហើយរឹតតែឆ្ងល់ថានាងកំពុងតែពរពោះនិងជិតសម្រាលមែនឬ

អត្ថបទដោយ : នីត្តា