មួយរយៈនេះកំពុងតែមានការចាប់អារម្មណ៍រឿងស្នេហាជាថ្មី សម្រាប់តារាសម្ដែងស្រីស្អាត Marie Burner ជាមួយនិងកំលោះ Pitchai Chai បន្ទាប់ពីភាពស្និតស្នាលរបស់អ្នកទាំងពីរដែលនៅក្នុងក្រុមជាមួយគ្នា យ៉ាងជាក់ស្ដែងមានដំណើរកំសាន្ដទៅមុជទឹក ហើយក៏មានរូបភាពបែបលួចថតដែលទាំងគូនៅជាមួយគ្នានៅឆ្នេរសមុទ្រ

ដោយអ្នកគ្រប់គ្នាក៏លួចគិតថាដំណើរកំសាន្ដនេះនិងឃើញ Marie ផុសរូបគូបើកបង្ហាញខ្លួនឬផ្លាស់ប្ដូរឋានៈកំលោះ Pitchai Chai អោយច្បាស់មែនឬអត់ ហើយក្នុងកំឡុងពេលរងចាំរូបគូនិង ក៏ទៅមើលរូបភាពស្អាតៗ របស់ Marie សិនចឹង ព្រោះមកសមុទ្រទាំងមូលក៏ត្រូវតែមានរូបភាពឈុតហែលទឹកខ្លះហើយ
ក្នុងរូបភាពជាក់ស្ដែងដែល Marie ផុសនៅក្នុង IG ទាំងដែលមានឃ្លាប្រាប់ថាអោយមើលទេសភាពក៏មែនពិត តែសូមប្រាប់ថាអ្នកណាៗ ក៏ត្រូវមើលភាពស្រស់ស្អាតរបស់ Marie ដែល ព្រោះតែរូបខាងក្រោយអេមយ៉ាងនិងហើយ ជាមួយនិងឈុតហែលទឹកពណ៌សដ៏សែនស៊ិចស៊ីដើម្បីទទួលយកពន្លឺថ្ងៃ គ្រាន់តែបែរខ្នងក៏ស្អាតយ៉ាងនិងហើយ តែបើមើលចំពេញទៀតមិនដឹងជាស្អាតកម្រិតណា
អត្ថបទដោយ : នីត្តា
















