តួឯកស្រីនាង Aum មិនភ្លេចតារាសិល្បៈរៀមច្បង ជួយពេលដឹងដំណឹងធ្លាក់ខ្លួនក្រលំបាក!!

តារាស្រីនាង Aum Patcharapa ធ្វើឲមិត្តរួមកាងារនិងអ្នកគាំទ្រសសើរពីទឹកចិត្តរបស់នាង ក្រោយតារាស្រីដួងនេះមិនភ្លេចតារារៀមច្បងតាមជួយពេលដឹងថាជួបទុកលំបាកធ្លាក់ខ្លួនក្រ។

ដោយតារារៀមច្បងរូបនេះមានឈ្មោះថា Tor ធ្លាប់ជាតារាសម្ដែងជើងចាស់មួយរូប តែពេលនេះបានធ្លាក់ខ្លួនឈឺនិងមានជីវភាពខ្វះខាតរហូតសុំបាយវត្តដើម្បីទទួលទានប្រចាំថ្ងៃ។ ក្រោយដឹងថាតារាជើងចាស់ដែលធ្លាប់សម្ដែងរឿងរួមគ្នាជួបទុកលំបាកតារាស្រីនាង Aum ក៏បានចេញមុខមកជួយផ្ដល់ជាថវិកានិងប្រាប់ដល់មហាជនពីភាពលំបាករបស់គាត់ដើម្បីមានអ្នកជួយបន្ដទៀតផងដែរ។ ទង្វើររបស់តារាស្រីនាង Aum Patcharapa បានទទួលការសសើរថែមខ្លះបាននិយាយថារូបនាងសមជាតារាស្រីល្បីឈ្មោះឈរជើងក្នុងសិល្បៈយូរឆ្នាំពិតៗ។

ប្រភព៖ khaosod

អត្ថបទដោយ៖ ស្រីល័ក្ខ