តំណែងតារាស៊ិចស៊ីប្រចាំឆ្នាំយកបានដោយមិនបាច់ប្រឹង! Taew Natthaporn ញញឹមចែកចាយភាពស្រស់ស្រាយតែស៊ិចស៊ីក៏មិនធម្មតាឈុតនេះមើលបែកភ្នែក!! មានរូបភាព
មានស្នាមញញឹមស្រស់ប្រិមប្រិយចែកដល់ហ្វេនៗអ្នកគាំទ្រអោយបានចុចឡាយទៀតហើយ សម្រាប់តួឯកស្រី Taew Natthaporn ដោយក្រោយមកនេះអោយតែងាកខ្លួនចាប់កាន់អ្វីក៏មើលទៅស្រស់ស្អាតនិងធ្វើអោយអ្នកមើលត្រជាក់ភ្នែកនិងលង់ស្រលាញ់រហូត

នៅពេលថ្មីៗនេះ Taew Natthaporn ក៏បានផុសរូបភាពខណៈពេលទៅដើរលេងនៅកោះសាម៊ុយ ដោយការពាក់អាវតូចៗពណ៌សអ៊ុចរូបម្ទេសពណ៌ក្រហមបន្ថែមភាពគួអោយស្រលាញ់ទ្វេដង និងបន្ថែមនូវភាពស៊ិចស៊ីដោយផ្នែកខាងមុខផ្នែកពោះបូករួមនិងស៊ិចផេកដ៏រឹងមាុំនិងសក្ដិសមជាអ្នកហាត់ប្រាណពិតប្រាកដ ជាពិសេសនៅមានឃ្លាអមជាមួយរូបភាពដែលថា “ម្ទេសដែលថាក្រហម ឬមួយខ្លាំងជាងស្ទាយថតរបស់ខ្ញុំ”
តែប៉ុណ្ណោះធ្វើអោយអ្នកដែលតាមដាននាងនៅក្នុង IG @taewaew_natapohn ដល់ថ្នាក់ធ្លាក់ក្នុងរណ្ដៅស្នេហ៍ដល់ខ្លួនលែងរួច ព្រោះទាំងភាពគួអោយស្រលាញ់ស្រស់ស្រាយ បូកផ្សំនិងស៊ិចស៊ិដែលមាន អន្ទងចិត្តអ្នកមើលអស់គ្មានសល់តែម្ដង
អត្ថបទដោយ : នីត្តា










