អ្នកគាំទ្រ Dan-Pattie ធូរចិត្តដូចគេដកភ្នំចេញពីទ្រូងបន្ទាប់ពីខាងប្រុសបានផុសវីដេអូខ្លីតែមានន័យត្រង់សម្លេងរបស់…! មានវីដេអូ

ធ្វើអោយហ្វេនៗធ្ងន់ចិត្តចាំហើយចាំទៀតសម្រាប់គូស្នេហ៍ផ្អែមល្ហែម Dan Worrawech  និង Pattie Ungsumalynn ដែលទំនាក់ទំនងរបស់អ្នកទាំងពីរដូចជាមានការឃ្លាតឆ្ងាយគ្នាខ្លាំងបន្ទិច ទោះបីជាខាងស្រីបានចេញមកប្រាប់ថាឃ្លាតគ្នាព្រោះតែមិនសូវមានពេលវេលាតែឋានៈនៅដូចដើមមិនមានការផ្លាស់ប្ដូរ តែអ្នកគាំទ្រនៅតែបារម្ភដដែល ហើយក៏នៅទន្ទឹងរងចាំមើលសកម្មភាពផ្អែមល្ហែមរហូត ហើយជាក់ស្ដែងក៏មានរឿងធ្វើអោយអ្នកគាំទ្រ បានត្រជាក់ចិត្តភ្លាមៗ ទោះបីជាសកម្មភាពខ្លីៗ និងមិនសូវជាច្បាស់ក៏មានអាចបញ្ជាក់បានថាទាំងគូនៅតែផ្អែមល្ហែមដូចដើម

ដោយរឿងនេះកើតឡើងនៅពេលកំលោះ Dan មួយរយៈនេះមិនសូវមានសកម្មភាពខាងអនឡាយក្រៅពីការប្រូម៉ូតបទចម្រៀងថ្មី បានផុសវីដេអូខ្លីៗ នៅក្នុង IG @danworrawech ជាវីដេអូដែលសាម៉ីខ្លួនឈរត្រង់ខ្លួននៅលើស្គី ហើយដូចជាចង់រកដួលធ្វើអោយអ្នកដែលថតវីដេអូអោយចេញសម្លេងសើចមក ហើយគ្រប់គ្នាក៏យល់ថាជាសម្លេងរបស់ Pattie និងឯង

After Footer (Active) - damrei Mr1 Zone2

រឿងនេះមានអ្នកគាំទ្រនាំគ្នាចូលទៅ comment ភ្លាមៗជាច្រើន អាចនិយាយបានថាទោះបីជាវីដេអូរយៈពេលខ្លីតែធ្វើអោយអ្នកគាំទ្រធូរស្រាលចិត្តខ្លាំងដូចគេដកភ្នំចេញពីទ្រូងចឹង

អត្ថបទដោយ : នីត្តា