អាយុកាន់តែលជិតឈានចូលក្បាល 3ប៉ុណ្ណា ក៏តារាប្រុស Mark Prin កាន់តែមានភាពសង្ហាខ្លាំងឡើងជារឿយៗ ថែមទាំងធ្វើអោយគ្រប់គ្នានិយាយទៀតថាមួយរយៈក្រោយមកនេះមុខមាត់របស់សាម៉ីខ្លួនស្រដៀងៗនិងមុខសង្សាយ៉ាង Kimberly ផងដែរ

ជាក់ស្ដែងអ្នកពត៌មានបានមានឪកាសជួបនិង Mark Prin ក្នុងកម្មវិធីបើកសម្ភោធខ្សែភាគយន្ដ រឿង-ខ្មោច-និយាយ Major ទើបមិនបណ្ដោយអោយខាតពេលចូលទៅជួបនិងសុំសម្ភាសន៍ពីអាថ៌កំបាំងនូវភាពសង្ហារបស់សាម៉ីខ្លួន រួមទាំងអាថ៌កំបាំងដែលអាចផ្អែមល្ហែមជាមួយសង្សាកាលពីថ្ងៃនៃក្ដីស្រលាញ់កន្លងមក
“ថ្ងៃនៃក្ដីស្រលាញ់ឆ្នាំនេះមិនមានអ្វីពិសេសនោះទេ ព្រោះជាពេលវេលាដែលយើងធ្វើការច្រើនដូចគ្នា គ្រាន់តែមានពេលអោយគ្នាក៏គ្រប់គ្រាន់ហើយ (ញញឹម) ដោយយើងក៏នៅក្បែរគ្នា ហើយក្នុងឋានៈដែលសាមញ្ញងាយស្រួលតែយូរអង្វែង គ្រាន់តែមានពេលវេលាអោយគ្នាក៏បានហើយ ភាពផ្អែមល្ហែមរវាងយើងមិនធ្លាប់ធ្លាក់ចុះ ហើយក៏មិនធ្លាប់ខឹងអន់គ្នារឿងពេលវេលាដែរ ព្រោះយើងក៏នៅត្រង់ចំនុចដូចគ្នា គ្រាន់តែពួកយើងត្រូវរកពេលវេលាអោយគ្នា តែប៉ុណ្ណឹងល្អណាស់ហើយ”
“ហើយក៏សប្បាយចិត្តផងដែរដែលនៅសុខៗក៏មានមុខដូចកូនកាត់ទាំងដែលធាតុពិតជាកូនថៃសុទ្ធសាត (សើច) ល្អ ល្អណាស់ គូព្រេងវាត្រូវតែចឹង”
អត្ថបទដោយ : នីត្តា










