អាណិតណាស់! លោក ណូយ វ៉ាន់ណេត ខកចិត្ត ព្រោះគ្មានកូនស្នងដំណែងសិល្បៈ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ណូយ​ វ៉ាន់ណេត ដែលបច្ចុប្បន្នចម្រៀងជាច្រើនរបស់លោក ទទួលបានការគាំទ្រយ៉ាងច្រើន ហើយគ្រប់គ្នាក៏តែងតែទន្ទឹងរង់ចាំស្ដាប់បទថ្មីៗរបស់លោកផងដែរ។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍ នៅពេលឃើញលោកបង្ហោះសាររៀបរាប់នៅក្នុងបណ្ដាញសង្គមទាក់ទងនិងកូនស្រីច្បងដែលមានសម្លេងល្អមួយបែប តែឆាប់មានគ្រួសារពេក ធ្វើឲ្យសម្លេងក៏ធ្លាក់ទៅតាមនោះផងដែរ ហើយលោកថែមទាំងសម្ដែងការខកចិត្ត ព្រោះគ្មានកូនស្នងដំណែងសិល្ប​ៈលោកទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោកបានរៀបរាប់ថា៖

«កូនស្រីច្បងរបស់ខ្ញុំគឹសម្លេងគាត់មួយបែប ពិរោះមួយបែបដែរ គ្រាន់តែថាគ្នារហ័សពេក រហ័សមានគ្រួសារ ធម្មតាអ្នកមានគ្រួសារ សម្លេងក៏ធ្លាក់ទៅតាមនឹងដែរ … តែខ្ញុំគ្មានកូនជាអ្នកសិល្ប:ឡើយ»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល ព្រោះមិននឹកស្មានថាកូនរបស់លោក គ្មាននរណាម្នាក់ចាប់អាជីពសិល្ប​ៈស្នងដំណែងពីឪពុកបែបនេះសោះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី