ឃើញហើយចង់ដាច់ផ្ងារ! បែកធ្លាយរូប ផេនខេក កាលពី១០ឆ្នាំមុន ខុសគ្នាមេឃនឹងដី! (មានរូបភាព)

ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះ ​នៅលើគណនីហ្វេសប៊ុករបស់ អ្នកដឹកនាំរឿងល្បីល្បាញមួយរូប គឺលោក កៅ សីហា បានបង្ហោះរូបភាពពីរសន្លឹករំលឹកអនុសាវរីយ៍ កាលពី១០ឆ្នាំមុន។

ដោយក្នុងនោះ សង្គេតឃើញមានរូបតារាសម្ដែង និងជាពីធីការិនី នៅក្នុងកម្មវិធី 3Fun មួយរូបដែលឥឡូវកញ្ញាកំពុងទទួលបាន ប្រជាប្រិយភាព និង​ការគាំទ្រគួរឲ្យកត់សម្គាល់ គឺ​ កញ្ញា វ៉ាន់ សំណាង ដែលគ្រប់គ្នាស្គាល់ថា ជា​ ផេន ខេក ដែលតារារូបនេះ​ មានភាពប៉ិនប្រសប់​ កំប្លុកកំប្លែង វោហាសព្ទ័មិនចេះរីងស្ងួត។

យ៉ាងណាមិញ ទស្សនិកជន និងហ្វេនៗភាគច្រើនបានស្គាល់ តារារូបនេះជាមួយនឹងរូបសម្រស់នាពេលបច្ចុប្បន្ន ស្រស់ស្អាតសាច់ទ្រលុកទ្រលន់ សខ្ចី ក្រោយពីបានកែកុនហើយតែប៉ុណ្ណោះ ដោយឡែកសូមបង្វែអារម្មណ៍ទស្សនិកជនទាំងអស់គ្នាងាកមើលរូបរាង​ និងសម្រស់កាលពី១០ឆ្នាំមុនរបស់នាង វិញគឺថាមានសភាព ខ្មៅស្រអែម មាឌតូចល្មម មុខមាត់នៅជាបុរស និងមានសក់ខ្លីផងដែរ៕

ដើម្បីដឹងច្បាស់ កាលពីតារារូបនេះមិនទាន់ផ្លាស់ប្តូររូបរាង និងនៅជាបុរសមានការខុសប្លែកយ៉ាងណានោះ?

សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖