Chompoo Araya អូសកូនប្រុសទាំងពីរចុះស្រែ….ទោះមានលុយប៉ុណ្ណាក៏មិនចិញ្ចឹមកូនអោយទំនើងកូនមិនចេះធ្វើអ្វីមិនស្គាល់អ្វីដែរ!!! មានវីដេអូ
អាចនិយាយបានថាជាគ្រួសារមួយដែលបង្រៀនកូនៗរៀនស្វែងយល់គ្រប់សកម្មភាពគ្រប់រស់ជាតិជីវិត សម្រាប់គ្រួសាររបស់តារាស្រីកូនពីរ Chompoo Araya ព្រោះទោះបីជាមានកូនប្រុសភ្លោះដល់ទៅពីរហើយក្ដីតែនាងមិនដែលបង្រៀនកូនអោយចាយវាយខ្ជះខ្ជាយប្រើជីវិតទំនើបឬទំនើងកូននោះឡើយ នាងនៅមានបង្រៀនកូនអោយចេះប្រើជីវិតរស់នៅបែបងាយស្រួលសាមញ្ញៗហើយយើងអាចមើលឃើញបានតាមរយៈ IG @chomismaterialgirl ជាញឹកញាប់

ជាក់ស្ដែង Chompoo Araya ក៏បាននាំកូនប្រុសទាំងពីរ Shafa-Phayu ចុះវាលស្រែ ដើម្បីបង្ហោះក្លែងជាល្បែងលេងសម័យមុនរហូតមកដល់បច្ចុប្បន្ន ដោយទាំងពីរនាក់បងប្អូនលេងយ៉ាងសប្បាយរីករាយតាមភាសាក្មេងៗដែលទើបនិងបានរបស់លេងថ្មី ហើយសម្លៃក៏មិនថ្លៃអីតែអាចបង្កើតសម្លេងសើចនិងស្នាមញញឹមបានយ៉ាងមានក្ដីសុខ
រឿងនេះបានធ្វើអោយអ្នកគាំទ្រ ចូលទៅចុចឡាយអោយភាពសប្បាយរីករាយរបស់ក្មេងៗ ថែមទាំងមានការសរសើរពីអ្នកម៉ាក់ដែលនាងចិញ្ចឹមបីបាច់កូនៗអោយរស់នៅជាមួយនិងធម្មជាតិនិងស្គាល់ដីដូចជាកូនអ្នកធម្មតា
អត្ថបទដោយ : នីត្តា










