កំពូលតារាកំប្លែងប្រុស Kootee ប្រាប់ថា មានដំណឹងល្អក្នុងពេលឆាប់ៗនេះហើយ!

ហ្វេនគ្រប់គ្នាប្រាកដជាស្គាល់លោក Kootee យ៉ាងច្បាស់ណាស់ហើយ គាត់គឺជាកំពូលតារាកំប្លែងប្រុស ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលដែលលោកសម្តែងជាតួអង្គ Pancake ក្នុងរឿង ខ្មោចត្រឡោកបែក។

កំពូលតារាកំប្លែងមួយរូប ដែលតែងតែនាំមកជូនទស្សនិកជននូវសំណើចមិនចេះនឿយណាយម្នាក់នេះបាននិយាយប្រាប់អ្នកសារពត៌មានថៃថា ជីវិតស្នេហារបស់លោកជាមួយនឹងមិត្តស្រីគឺបានរយៈពេល៧ឆ្នាំមកហើយ។

After Footer (Active) - damrei Mr1 Zone2

លោកក៏បានបន្ថែមទៀតថា លោកមានគំរោងរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះហើយ ព្រោះគ្រប់យ៉ាងលោកបានគិតគូរនិងរៀបចំរួចរាល់អស់ហើយ។​ សម្រាប់ថ្ងៃប្រារព្វពិធីរៀបអាពាហ៍ពិពាហ៍ លោករើសយកថ្ងៃទី ២៦ ខែកក្កដា ក្នុងឆ្នាំនេះហើយ លោកក៏បានប្រាប់ថែមទៀតថា ប្រសិនបើមេរោគកូវីដ ១៩ មិនមានរាលដាលខ្លាំង រឺក៏បានធូរស្រាលច្រើនក្នុងប្រទេសនោះ លោកមានបំណងចង់អញ្ចើញភ្ញៀវកិត្តិយសអោយបានច្រើនកុះករ ដើម្បើអោយកម្មវិធីរបស់លោកកាន់តែមានភាពអធិកធម៕