ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Nathaporn និង Mew Nittha ដែលអ្នកទាំងពីរមិនត្រឹមតែជាតារាសម្ដែងល្បីឈ្មោះដូចគ្នានោះទេ ហើយថែមទាំងជាមិត្តសម្លាញ់ដ៏ស្និតស្នាលនិងគ្នាថែមទៀតផង។
ជាក់ស្ដែងថ្មីៗនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍លើរូបភាពមួយសន្លឹករបស់តារាស្រីទាំងពីររូបនេះ ដែលថតជាមួយគ្នាខណៈដែលអ្នកទាំងពីរទៅមាត់សមុទ្រជាមួយគ្នា មើលទៅពិតជាទាក់ទាញខ្លាំងណាស់ អ្វីដែលពិសេសគ្រប់គ្នាបានឃើញ Taew សម្លឹកមើលមុខ Mew និងលេងទឹកមុខបែបសុីអារម្មណ៍គួរឲ្យក្នាញ់ខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីទាំងពីរដួងនេះ ពិតជាស្រស់ស្អាត ហើយពេលថតជាមួយគ្នាបែបនេះ សឹងតែដូចកូនភ្លោះទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី