Sririta-Korn ធ្វើអោយអ្នកគាំទ្រភ័យផងអផងព្រោះតែទាំងពីរនាក់វេចកាបូបធំតូចទៅមន្ទីរពេទ្យត្រៀមនិងសម្រាលតែ…..! មានរូបភាព
អាចនិយាយបានថាត្រៀមខ្លួនរួចអស់ហើយសម្រាប់អនាគតអ្នកម៉ាក់យ៉ាង Sririta ដែលនិងបានឃើញមុខកូនប្រុសមិនប៉ុន្មានដង្ហើមទៀត បន្ទាប់ពីរងចាំអស់រយៈ 9ខែពេញៗរួមទាំងអ្នកគាំទ្រ ដែលរំភើបជាមួយនិងអ្នកម៉ាក់និងត្រៀមមើលមុខកូន Sririta ដូចគ្នា

ក្នុងដំណាក់កាលត្រៀមខ្លួនជាក់ស្ដែងជាមួយនិងការស្ពាយកាបូបត្រៀមទៅមន្ទីរពេទ្យ ដោយមានស្វាមីយ៉ាង Korn ដែលមកជួយភរិយា ដោយ Sririta បានធ្វើវីដេអូផុសក្នុង RITAKORN ដើម្បីជាប្រយោជន៍ទោះជាមិនច្រើនក៏អាចបានខ្លះសម្រាប់លោកប៉ាអ្នកម៉ាក់ដែលកំពុងរងចាំថ្ងៃសម្រាលបែប Sririta
ហើយវីដេអូក៏គួអោយស្រលាញ់ខ្លាំងណាស់ អាចនិយាយបានថាទាំងពីរនាក់ Sririta-Korn សម្ដែងបានល្អខ្លាំងណាស់ គួអោយស្រលាញ់បែបធម្មជាតិទាំងពីរនាក់តែម្ដង តាំងតែពីវគ្គដំបូងដែល Sririta ធ្វើដូចជាឈឺពោះជិតសម្រាលដូចមែនទែនដូចខ្លាំងណាស់
ចំពោះការត្រៀបរបស់របរប្រើប្រាស់ដែលជាប្រយោជន៍ក្រៅពីរបស់កូនហើយ ក៏នៅមានរបស់ប្រើជាច្រើនយ៉ាងរបស់អ្នកម៉ាក់ដែលខ្វះមិនបាន ដូចជា កាបូបគ្រឿងសម្អាង ទោះបីជាដល់ពេលវេលាសម្រាលតែអ្នកម៉ាក់ក៏មិនអាចប្រលែងសម្រស់បានដែរ អ្នកណាដែលមើលហើយច្បាស់ជាចូលចិត្តគ្រប់គ្នាតែម្ដង គូនេះគួអោយស្រលាញ់ណាស់ Sririta-Korn
អត្ថបទដោយ : នីត្តា














