គ្រាន់តែជុសជុលឡានសំណព្វចិត្តរបស់ស្វាមី Por Tridsadee និងចង់ទុកអោយកូនស្រី Bo vanda ចំណាយលុយអស់មិនស្ទើរឡើងខ្ទង់….! មានរូបភាព
Bo vanda ចំណាយលុយកន្លះលានដើម្បីមើលថែឡាន mini car ជាសំណព្វចិត្តរបស់ស្វាមីយ៉ាង Por Tridsadee អោយថ្មីដូចដើមនិងរហូតទៅ តាំងចិត្តប្រគល់អោយកូនស្រីតែមួយគឺអូន Mali បើកទៅរៀននៅមហាវិទ្យាល័យ

អ្នកគាំទ្រជាច្រើនឃើញហើយក៏លាន់មាត់វ៉ាវតែម្ដងចំពោះឡានតូចពណ៌បៃតងចាស់របស់ Por Tridsadee តារាប្រុសចិត្តបុណ្យ រហូតមកដល់ពេលនេះនៅតែល្អដូចដើម គ្រាន់តែថែមថយតិចតូចឡើងថ្មីចេស ព្រោះតែមានការមើលថែបានយ៉ាងល្អពី Bo vanda សូមប្រាប់ថានាងចុះទន់តាំងចិត្តចំណាយលុយកន្លះលានដើម្បីមើលថែរក្សាឡានមួយគ្រឿងនេះយ៉ាងយកចិត្តទុកដាក់ ព្រោះដឹងថាបង Por ស្រលាញ់ឡានមួយគ្រឿងនេះខ្លាំងណាស់ ហើយតាំងចិត្តចង់ប្រគល់អោយកូនស្រីតែម្នាក់ពេលធំឡើង
ដោយម៉ាក់ Bo បានសរសេរប្រាប់រន្ធត់ចិត្តថា “ឈឺ ចុក ចាប់ និងតម្លៃជុសជុលគ្រឿងឡាន រងចាំមកជិតរាប់ឆ្នាំ ប៉ុន្ដែពេលឃើញហើយនិយាយបានត្រឹមតែពាក្យមួយម៉ាត់ថាសមនិងតម្លៃក្នុងការចំណាយនិងការរងចាំ អគុណច្រើនលោកគ្រូដែលបានមើលថែឡានតូច ចង់អោយអ្នកខ្លះបានឃើញហើយសាកល្បងបើកដល់ហើយ@portid”
ពីរូបភាពដែលអូន Mali ឈរថតរូបជាមួយឡានតូចសំណព្វចិត្តរបស់លោកប៉ា គ្រប់គ្នាស្រម៉ៃទៅដល់អនាគត ព្រោះតែចង់ឃើញក្មេងតូចបើកឡានមួយគ្រឿងនេះខ្លាំងណាស់
អត្ថបទដោយ : នីត្តា













