កាន់តែធំកាន់តែសង្ហារ កូនប្រុសតែមួយរបស់តារាសម្ដែងនិងជាអ្នកចម្រៀងជើងចាស់នាង Nicole Theriault ដែលថ្មីៗនេះបានបង្ហាញមុខក្នុងកម្មវិធីមក Surprise អ្នកម្ដាយដល់ឆាកធ្វើឲគ្រប់គ្នាស្រក់ទឹកភ្នែកតាម។
ថ្មីៗនេះតារាស្រីនាង Nicole ត្រូវបានអញ្ជើញទៅចូលរួមកម្មវិធីច្រៀងបាំងជញ្ជាំង ហើយក៏មិននឹកស្មានថាដៃគូច្រៀងជាមួយនឹងរូបនាងការពិតជាកូនប្រុសរបស់នាងសោះ។ តារាស្រីនាង Nicole បានឲដឹងផងដែរថាមិនដឹងថាកូនអាចច្រៀងបានបែបនេះទេ ព្រោះកូនប្រុសមិនដែលច្រៀងនៅកន្លែងណាពីមុននោះឡើយ។ តែនេះដើម្បីមក Surprise អ្នកម្ដាយក្នុងកម្មវិធីសុខចិត្តឡើងឆាកច្រៀងក្នុងប៉ុស្ដិ៍ទូរទស្សន៍នាងពិតជារំភើបខ្លាំងណាស់។ សម្រាប់អ្នកគាំទ្រវិញមិនត្រឹមតែសសើរសម្លេងរបស់កូនប្រុស Nicole នោះទេតែក៏សសើរភាពស្រស់សង្ហារ ក្មេងតូចគួរឲស្រលាញ់កាលពីមុនពេលនេះធំពេញរូបពេញរាងហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ