Pinky Savika បានចេញមកបកស្រាយច្បាស់ៗរឿងមានអ្នកថានាងលក់ខ្លួនមួយដង 3លានបាតដោយប្រាប់ថា……!មានវីដេអូ

ចេញមកបញ្ជាក់នូវប្រធានបទក្ដៅហ៊ុយៗ បន្ទាប់ពីត្រូវបានគេទាញអោយពាក់ព័ន្ធរឿងតារាអក្សរកាត់ P លក់ខ្លួនម្ដង 3លានបាត សម្រាប់អ្នកនាង Pinky Savika ដោយរឿងនេះសាម៉ីខ្លួនធ្វើការបដិសេធ ថាមិនមែនជាខ្លួនយ៉ាងជាក់ច្បាស់ ហើយក៏ព្រមទទួលថាបានទទួលធ្វើជាតំណាងផ្សព្វផ្សាយអោយ Brand តែមិនបានលួចលាក់ស៊ីមុខក្រោយជាមួយអ្នកណានោះទេ ចិត្តត្រជាក់ណាស់ មិនឈឺចាប់អីនិងពត៌មាននោះទេ ព្រោះជួបមកច្រើនជំនាន់ហើយ ឆ្លងទឹកក្ដៅទឹកត្រជាក់មកច្រើនណាស់ហើយ ពត៌មានបែបនេះតូចតាចខ្លាំងណាស់ តែបើមានអ្វីក៏ត្រូវចេញមកបញ្ជាក់ស្រាប់ហើយ

អាចបណ្ដាលមកពីបាត់យូរពេកទើបធ្វើអោយនឹក ក៏អគុណដែលមានអ្នកនឹកវាប្រសើរជាងគ្មានអ្នកនឹកដល់ តែសូមបញ្ជាក់ថាមិនមែនខ្លួននោះទេ សូមប្រលែង comment អាក្រក់ៗ ព្រោះពេលខ្លះក៏មិនមើល ព្រមទទួលមានចុចចូលមើលដែរ តែមិនបានមានអារម្មណ៍អ្វីនោះទេ រឹងមាុំណាស់ហើយ ព្រោះឈរជើងមកយូរហើយ

After Footer (Active) - damrei Mr1 Zone2

Pinky ប្រាប់ទៀតថា “រឿងស្នេហារបស់ខ្លួនក៏មានអ្នកចូលមកនិយាយខ្លះដែរ តែមិនបានប្រញាប់អីនោះទេ ព្រោះពេលនេះមានក្ដីសុខនិងការធ្វើការងារខ្លាំងណាស់”

អត្ថបទដោយ : នីត្តា