ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១៤ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅ​ខែមីនា​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ជួប​នូវ​ស្ថាន​ភាពលំបាក​មួយចំនួន​យាយី ហើយ​ជីវិត​រស់នៅ​ក៏​ទទួលរង​នូវ​គំនាប​ច្រើនជាង​មុន​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពេលនេះ តោង​តែ​ប្រឹងប្រែង​អត់ធ្មត់​បន្តិច​ទើប​ផល​នឹង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​រឿង​រាវ​អាក្រក់​នឹងត្រូវ​សាបរលាប​ឬ​ត្រូវ​ធូរស្រាល​ឡើងវិញ ហើយ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ប្រកបទៅដោយ​ភាព​សុខដុម​ជានិច្ច​។​នៅ ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ ហើយ​លោកអ្នក​មានការ​តាំងចិត្ត​ធ្វើការ​នោះ​ផល​លំបាក​ទាំងឡាយ​នឹង​ឆ្លង​ផុត​អស់ ហើយ​ផល​សម្រេច​ក៏មាន​ខ្ពស់​គ្រាន់​កក់ក្តៅ​ជាង​មុន​បន្តិច​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម និង ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ្ល​ខ្លា​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ប៉ុន្តែ​យ៉ាងណា​បើ​ធ្វើ​អ្វីមួយ​លោកអ្នក​មិនត្រូវ​រំពឹង​ពេក​ដែរ​ពីព្រោះថា​លទ្ធផល​មិន​សម្រេច​នោះ​ក៏មាន​ខ្ពស់​ចំពោះមុខ​ដែរ​។ ការប្រកប​ការងា​រវិ​ញ​ងាយ​ទទួលរង​គេ​វាយប្រហារ​និង​បរាជ័យ ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​អ្នក​អាជីវករ​ការជួញដូរ​រយះពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វដង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

After Footer (Active) - damrei Mr1 Zone2

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ថា​ជា​ស្ត្រី​ឬ​បុរស​ទេ លោកអ្នក​អាច​ទទួលរង​ពាក្យសម្តី​ក្រុមមនុស្ស​ដែលនាំឱ្យ​ឈឺផ្សារ​ឬ​មិន​ដូច្នេះ​បង្ក​ឱ្យ​កើតជា​ម្លោះ​វិវាទ​ថែមទៀត​។​ចូរ​លោកអ្នក​ចេះ​បើក​ចិត្ត​ទូលាយ​និង​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ដោត​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដោយសារ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់​ឡើងវិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាព​ភ្លឺ​ថ្លា​និង​ប៉ង​ធ្វើ​អ្វី​ក៏​តែង​អាចមាន​ពន្លឺ​ឬ​មាន​ក្រុមមនុស្ស​ជួយ​ត្រួសត្រាយ​បង្ហាញ​ជា​ផ្លូវ​ដែរ​។​ការប្រកប​ការងារ​បើ​ជា​បុរស​អាច​សម្រុក​កិច្ចការ​បាន​ហើយ និង​ពិសេស​បើ​ចង់យក​ថ្ងៃនេះ​សម្រេចចិត្ត​រឿង​អ្វីមួយ​ក៏​ជា​ពេលវេលា​មួយ​ល្អ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជឿនលឿន​ទៅមុខ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​។​ ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ភ្លើង​ខៀវ​កំពុងបើក​រង់ចាំ និង បើ​ចង់​ទំនាក់ទំនង​មនុស្ស​ក្មេង​ចាស់​គេ​តែង​អាណិត​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​ទោះ​ជួប​ស្ថានភាព​ណា​ក៏​សត្រូវ​ចាស់​ថ្មី​មិន​ហ៊ាន​មក​បៀតបៀន​នាំ​ជួប​ការលំបាក​រែកពន់​ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​​មួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​ការរស់នៅ​ពិសេស​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី និង រោគ​ជំងឺ​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​ពិសេស​ងាយ​បាត់បង់​ប្រាក់កាស​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។ នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ច្រើន​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សៅហ្មង​និង​រកាំរកូស​ច្រើន​៕

ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​កិច្ចការ​អ្វី​សំខាន់​គួរ​រួសរាន់​បញ្ចប់​ព្រោះ​បើ​ទុក​យូរ​ប្រយ័ត្ន​ជួប​ផល​លំបាកទៅ​គ្រាក្រោយ​វិញ​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំច​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​ចេះ​យកចិត្តទុកដាក់​ផ្ទះសម្បែង​និង​ក្រុមគ្រួសារ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​កើត​ពេល​ក្រោយ​ពុំខាន​។​នា​ថ្ងៃនេះ​សម្រាប់​ស្ត្រី​កើត​ឆ្នាំច​កុំ​គប្បី​ធ្វើ​អ្វី​ដែលជា​កិច្ចការ​ធំដុំ​ឬ​រឿង​សំខាន់​ពីព្រោះថា​ផល​មិនល្អ​តែង​យាយី​ចំពោះមុខ​ច្រើន​។​ចំពោះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែងតែ​ជួប​នូវ​ឧបសគ្គ​មករា​រាំងជា​និច្ច ហើយ​ពិបាក​នឹង​ទម្លុះទម្លាយ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​។
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន​ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង​ថ្នាំងថ្នាក់​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ណាមួយ​កើតឡើង​នាំ​ត្រូវ​ឈឺក្បាល​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​កិច្ចការ​អ្វី​សំខាន់​គួរ​រួសរាន់​បញ្ចប់​ព្រោះ​បើ​ទុក​យូរ​ប្រយ័ត្ន​ជួប​ផល​លំបាកទៅ​គ្រាក្រោយ​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕